បណ្តាញសង្គម

ទិវាពិភពលោកអេដស៍ ឆ្នាំ២០១៦ ធ្វើឡើងក្រោមប្រធានបទ “យុទ្ធនាការរក្សាសន្យា ប្រយុទ្ធនឹងមេរោគអេដស៍”

ភ្នំពេញ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ ប្រចាំតំបន់អាស៊ី និងអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ រួមនិងអង្គការដៃគូជាតិ អន្តរជាតិ ប្រជាជនប្រឈមមុខ អ្នករស់នៅជាមួយមេរោគអេដស៍ និងយុវជនជា ច្រើនរយនាក់ បានរៀបចំប្រារព្ធ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ នៅកោះពេជ្រ

ដើម្បីឆ្ពោះ ទៅសម្រេចបាន នូវគោលដៅបញ្ឈប់ការ ចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ដោយភ្ជាប់នូវ សារសំខាន់ៗដូចជា កុំកាត់បន្ថយ ថវិកាសម្រាប់អេដស៍ ព្យាបាលអេដស៍ ឥឡូវនេះ តេស្តមេរោគអេដស៍ ភ្លាមនិងព្យាបាលភ្លាម ឆ្ពោះទៅបញ្ឈប់ អេដស៍ជាដើម ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានអង្គការ មូលនិធិថែទាំសុខភាព អ្នកជម្ងឺអេដស៍ ប្រចាំតំបន់អាស៊ី (AIDS) បានលើកឡើងថា “កម្ពុជាបាន សម្រេចជោគជ័យ មួយជំហ៊ានក្នុង ការទប់ស្កាត់អេដស៍ ប៉ុន្តែយើងមិនទាន់សម្រេច ជោគជ័យ ទាំងស្រុងក្នុងការ បញ្ឈប់អេដស៍ នៅឡើយទេ គឺទាមទាឱ្យមានចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ពិសេសប្រទេសម្ចាស់ ជំនួយត្រូវរក្សា ការសន្យារបស់ខ្លួន ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជាក្នុងការ ផ្តល់ថវិកាដើម្បី ប្រយុទ្ធនិង ជំងឺអេដស៍រហូត ឈានទៅបញ្ឈប់ បានទាំងស្រុង ” ។

លោក វេជ្ជបណ្ឌិតបន្តថា ប្រទេសកម្ពុជាបាន និងកំពុងផ្តល់ សេវាមិនគិតថ្លៃ ក្នុងការថែទាំ និងព្យាបាល ជម្ងឺឱកាសនិយម ការព្យាបាលដោយ ឱថសប្រឆាំងមេរោគ ដល់អ្នករស់នៅ ជាមួយមេរោគអេដស៍ ជាង៣ម៉ឺននាក់ ការផ្តល់សេវា តេស្តឈាម រកមេរោគអេដស៍ ការចែកស្រោមអនាម័យ និងយុទ្ធនា នៅតាមខេត្តក្រុង ក្នុងប្រទេសកម្ពុជា ។ លោកបានបន្ថែមទៀតថា “ទិវារំលឹក ការប្រគុំតន្រ្តី និងយុទ្ធនាការនានា នៅថ្ងៃនេះ នឹងដើរតួនាទី ជាសារយ៉ាងសំខាន់ យើងមិនទាន់ឈ្នះការ ប្រយុទ្ធនិង មេរោគអេដស៍ ជំងឺអេដស៍ នៅឡើយទេ ហើយវាក៏ដើរតួនាទីជាការ អំពាវនាវឱ្យយើងរួមគ្នា បន្តសកម្មភាព ប្រយុទ្ធប្រឆាំង និងជាការសំដែងចេញ នូវយុទ្ធនាការ នានាដូចជា រក្សាការសន្យា ប្រយុទ្ធ នឹងជម្ងឺអេដស៍ ដើម្បីរំលឹកដល់រដ្ឋាភិបាលនានា មន្រ្តីសុខភាព សាធារណៈ អង្គការដៃគូរពាក់ព័ន្ធ ឱ្យរក្សាការ សន្យាប្រយុទ្ធ នឹងមេរោគអេដស៍ និងបញ្ហាសុខភាព សាធារណៈ ចំបងៗដ៏ទៃទៀត ” ។

លោក អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានចាត់ទុក វេទិការនេះថា ពិតជាមានអត្ថន័យ និងសារៈសំខាន់ ស្របពេល ដែលកិច្ចខិតខំ ប្រឹងប្រែងប្រកប ដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការងារប្រយុទ្ធ នឹងជម្ងឺអេដស៍ ទទួលបាននូវជោគជ័យ ជាបន្តបន្ទាប់ តាមរយៈការ កាត់បន្ថយការ ចម្លងមេរោគអេដស៍ថ្មី ការកាត់បន្ថយ អត្រាមរណភាព ការរើសអើង និងមាក់ងាយលើ អ្នកផ្ទុកមេរោគ អេដស៍ និងជម្ងឺអេដស៍ នៅកម្ពុជា ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ មានមនុស្សជាង ៧ម៉ឺននាក់ ដែលរស់នៅជាមួយ មេរោគអេដស៍ ហើយក៏មានមនុស្សជាង ១២ម៉ឺននាក់ បានស្លាប់ ដោយសារអេដស៍ ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក បានចលនាធនធានប្រមាណ ៧ ០០លានដុល្លារ ដើម្បីបញ្ចៀស មនុស្សរាប់សែននាក់ ពីការឆ្លង មេរោគអេដស៍ មានករណីឆ្លងថ្មី ប្រមាណ ៦០០ទៅ៧០០នាក់ ក្នុងឆ្នាំ២០១៦ និងមិនទាន់ស្វែងរកអ្នកផ្ទុក មេរោគអេដស៍ ប្រមាណជា មួយម៉ឺនប្រាំពាន់នាក់ ដើម្បីឱ្យមកទទួលការ ព្យាបាលនៅឡើយទេ ៕

ដកស្រង់ពី៖ដើមអម្ពិល