បណ្តាញសង្គម

លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញចូលរួមពិធីលាងសាយភោជ នៅក្នុងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៧៖១០នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានទៅដល់ ព្រះបរមរាជវាំង ជាសារថ្មី ដើម្បីចូលរួមពិធីលាង សាយភោជ រួមជាមួយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ ព្រមទាំងមន្រ្តី ជាន់ខ្ពស់សំខាន់ៗ ជាច្រើនរូបទៀត ។

តាមគម្រោង បន្ទាប់ពីចូលរួមពិធី លាងសាយភោជនៅ ក្នុងព្របរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅវេលាម៉ោង ប្រមាណ ២១៖០០នាទី លោកប្រធានាធិបតី ឌូតឺតេ និងគណៈប្រតិភូ នឹងចាកចេញពី កម្មវិធី ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។ នៅវេលាម៉ោង ២១៖៣០នាទី លោកប្រធានាធិបតី និងគណៈប្រតិភូ នឹងចាកចេញពីកម្ពុជា ដើម្បីបន្តដំណើរទៅកាន់ ប្រទេសសិង្ហបុរី ៕

 

 ដកស្រង់ពី៖ដើមអម្ពិល