Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោអញ្ជើញទស្សនកិច្ច ជាផ្លូវការ នៅវៀតណាម ២ថ្ងៃ

  • បោះពុម្ព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦បានឲ្យដឹងថា “នៅក្នុងកំឡុងពេលទស្សនកិច្ចសម្តេច នឹងជួបពិភាក្សាការងារមួយចំនួន ជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ព្រមទាំងចុះហត្ថលេខា លើសន្ធិសញ្ញាមួយចំនួន ជាមួយភាគីវៀតណាម ដូចជា សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត សន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ ទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការជនជាតិ នៃប្រទេសវៀតណាម”។ សម្ដេចបន្ដថា ទន្ទឹមនឹងនោះ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសភាវៀតណាម និងប្រធានរដ្ឋនៃប្រទេសវៀតណាម ផងដែរ។ សម្ដេចថា “ទោះបី សម្តេចអញ្ជើញទៅដល់ទីណា គឺតែងតែនឹករលឹកមកដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសជានិច្ច សូមជូនពរជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕

ដកស្រង់ពី៖ ដើមអម្ពិល