Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឡុង ឌីម៉ង់ ជួបជាមួយថ្នាក់ដឹកនាំកូរ៉េ ពិភាក្សាការងារ​ ពាក់ព័ន្ធការបញ្ជូន​ ពលករក្រោម​ប្រព័ន្ធ ​អនុញ្ញាត​មុខរបរ (EPS) និងពង្រឹង​កិច្ច​ សហប្រតិបត្តិការ

  • បោះពុម្ព

(កូរ៉េខាងត្បូង) ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត ប្រចាំកូរ៉រខាងត្បូង នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ អមដំណើរដោយក្រុម ទីប្រឹក្សាការងារស្ថានទូត បានជួបពិភាក្សា ការងារជាមួយ លោកបណ្ឌិត Park Young Boom ប្រធាន និងលោក Woo bong woo អគ្គនាយកអង្គភាព អភិវឌ្ឍន៍ធនធាន មនុស្សរបស់សាធារណរដ្ឋកូរ៉េ (HRD-korea) ។

មន្រ្តីស្ថានទូត កូរ៉េខាងត្បូង បានបញ្ជាក់ថា កិច្ចពិភាក្សា បានផ្តោតទៅលើការ ពង្រឹងកិច្ចសហការ រវាងស្ថានឯកអគ្គរាជទូត និងថ្នាក់ដឹកនាំ HRD ឲ្យកាន់តែស្អិតរមួត និងបញ្ហាពាក់ព័ន្ធ របស់ពលករកម្ពុជា កំពុងជួបប្រទះ ជាមួយនឹងសំណូមពរ ដល់ប្រធានអង្គភាព អភិវឌ្ឍន៍ធនធានមនុស្ស (HRD) រួមមាន ៖ - ស្នើសុំបន្ដផ្ដល់ការ បណ្ដុះបណ្ដាល ឲ្យកាន់តែមាន ប្រសិទ្ធិភាពអំពីច្បាប់ការងារ ពាក់នឹងពលករ បរទេសដល់ ថៅកែ-មេការ ជាពិសេសក្នុង វិស័យកសិកម្ម - បន្ដពង្រឹងការធ្វើអធិការ កិច្ចនៅតាមរោងចក្រ ឬកសិដ្ឋាន - ចាត់វិធានការ និងដាក់ពិន័យចំពោះថៅកែ ឬមេការ ដែលបានប្រើប្រាស់ ពលករខុសច្បាប់ការងារ - បន្ដបង្កើនការជ្រើសរើស ពលករកម្ពុជា មកធ្វើការនៅ សាធារណរដ្ឋកូរ៉េ - បន្ដរៀបចំបណ្ដុះបណ្ដាល លើកទឹកចិត្តពលករ ចាកចេញ ដោយស្ម័គ្រចិត្ត និងអភិវឌ្ឍន៍ សមត្ថភាព ពលករមានជាអាទិ៍ Happy return program… ។

ជាលទ្ធផល សំណើររបស់ ស្ថានទូត ត្រូវបាន ប្រធានអង្គភាព អភិវឌ្ឍន៍ធនធានមនុស្ស (HRD) ទទួលយកទៅពិនិត្យ និងដោះស្រាយ ។ ស្ថានឯកអគ្គរាជ ទូតកម្ពុជា នឹងបន្តទំនាក់ទំនង  និងពិភាក្សា ជាមួយអជ្ញាធរ កូរ៉េ ពាក់ព័ន្ធ ក្នុងគោលបំណង លើកកំពស់ លក្ខខណ្ឌការងារ និងសុខមាលភាព ពលករ អោយកាន់តែល្អ ប្រសើរឡើង ៕

 

 

ដកស្រង់ពី ៖ ដើមអម្ពិល