Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេច ស៊ីសុវត្ថិ ជីវន្ដមុនីរ័ក្ស

  • បោះពុម្ព

ជីវន្ដមុនីរ័ក្ស

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈ ប្រតិភូក្រសួងព័ត៌មាន ចូលដាក់ កម្រងផ្កា គោរពព្រះវិញ្ញាណ ក្ខន្ធសព ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ដែលកំពុងតម្កល់ ធ្វើព្រះរាជពិធីបុណ្យ នៅវត្តបុទុមវតី។

 សូមជំរាបថា សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយ ទិវង្គត ១០៖៤៥នាទី ព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅ ព្រះរាជដំណាក់  របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួង ពាណិជ្ជកម្ម។

សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមា) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។

សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយ ក៏ធ្លាប់បានធ្វើជា អនុប្រធានទី១ នៃព្រឹទ្ធសភា ជាតិនីតិកាលទី១ និងទី២ផងដែរ៕

ដកស្រង់ពី៖FRESH NEWS