បណ្តាញសង្គម

នៅព្រឹកនេះ កម្ពុជាបញ្ជូនទ័ពមួកខៀវ១៨៤នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ នៅប្រទេសលីបង់

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានរៀបចំពិធីបញ្ជូនទ័ពមួកខៀវចំនួន១៨៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពតាមរយៈអង្គការសហប្រជាជាតិនៅប្រទេសលីបង់។

 ពិធីជូនដំណើរនោះ បានធ្វើឡើង ក្រោមវត្តមាន នាយឧត្តមសេនីយ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ។

កងកម្លាំង វិស្វកម្មដែលត្រូវ បញ្ជូននាពេលនេះ គឺត្រូវទៅប្តូរវេនជាមួយ កងវិស្វកម្មលេខ៩៣៦ សរុប១៨៤នាក់ និងកងពេទ្យ កំរិត២ លេខ៩០៨ ចំនួន៧៩នាក់ ដែលបានបញ្ចប់ បេសកកម្មរយៈពេល ១ឆ្នាំ រួចហើយ នឹងត្រលប់មក កាន់មាតុប្រទេស វិញនៅថ្ងៃទី៦ ខែមករាខាងមុខនេះ។

គិតរហូតដល់ ពេលនេះ មានរយៈពេល ១០ឆ្នាំហើយ ដែលកម្ពុជា បានចុះអនុស្សារណ យោគយល់គ្នាជាមួយអង្គការ សហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សា សន្តិសុខតាម រយៈអង្គការនេះ ទៅជួយដល់ប្រទេស មួយចំនួនលើសកលលោក។

តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ ២០១៦ ការបញ្ជូនកម្លាំង ចំនួន ៣,៥៥៧នាក់ តាមរយៈអង្គការ សហប្រជាជាតិនេះ ដើម្បីបំពេញ ការងារនៅ លើសកលលោក ហើយខណៈពេលនេះ កងកម្លាំងរបស់កម្ពុជា ៧១៧នាក់ (ស្រី៥៧នាក់) ដែលក្នុងនោះមាន កម្លាំងវិស្វកម្ម (ដោះមីន) ពេទ្យ និងអាវុធហត្ថ កំពុងបំពេញបេសកកម្មសង្រ្គោះនៅប្រទេស៤ រួមមាននៅប្រទេសម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ជាដើម៕

ដកស្រង់ពី៖FRESH NEW

NEWS