បណ្តាញសង្គម

ប្រធានាធិបតីសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី០៨-១១ ខែមករាខាងមុខនេះ

(ភ្នំពេញ)៖ លោកបណ្ឌិត តូនី តាន់ កេងយ៉ា ប្រធានាធបិតីនៃ សាធារណៈរដ្ឋសិង្ហបុរី នឹងដឹកនាំ គណៈប្រតិភូបំពេញទស្សន កិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ០៨ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

 ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាម អញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រំបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសេចក្តី ជូនដំណឹងដដែលបាន បន្ថែមថា នៅក្នុងដំណើរទស្សន កិច្ចនោះ លោកបណ្ឌិត តូនី តាន់ កេងយ៉ា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រំបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្រៅពីនោះ ប្រធានា ធបិតីនៃសាធារណៈរដ្ឋ សិង្ហបុរី នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីចុះហត្ថលេខា លើឯកសារចំនួនពីរផងដែរ៕

ដកស្រង់ពី៖FRESH NEWS