Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិក្ខាកាមថ្នាក់នាយទាហានជើងគោកម្នាក់ បានស្លាប់ ពេលលោតឆ័ត្រយោងហ្វឹកហាត់ ក្នុងខេត្តកំពង់ស្ពឺ

  • បោះពុម្ព

(ភ្នំពេញ)៖ សិក្ខាកាមថ្នាក់ នាយទាហានជើង គោកម្នាក់ នៅវិទ្យាស្ថាន កងទ័ពជើងគោក-ថ្លុកតាសេក បានស្លាប់នៅព្រឹកថ្ងៃ ទី០៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់រូបគេលោតឆ័ត្រយោង ពីលើឧទ្ធម្ភាគចក្រ ហើយធ្លាក់មកដី ដោយសារឆ័ត្រ យោងនោះមិនរលាស់។

 នេះបើតាមការបញ្ជាក់ពី លោកនាយឧត្តម សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ។

ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាល ពីវេលាម៉ោង៨៖៥០ នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាគ្រាដែលសិក្ខា កាមនាយឧត្តម សេនីយ៍ទាំងនោះ ឆ្លងកាត់វិញ្ញាសារ លោតឆ័ត្រយោង ពេលបញ្ចប់កម្មសិក្សារបស់ខ្លួន។

លោក ឈុំ សុជាតិ បាននិយាយថា «ជាធម្មតាសិក្ខាកាមពេល ដែលរៀនចំ គេមានកម្មវិធីលោត ឆ័ត្រយោង ប៉ុន្តែគួរឱ្យស្តាយដោយ សារតែឆ័ត្រយោងគាត់មិនរលាស់»។

ប៉ុន្តែលោកបានបន្ថែមថា ករណីនេះភាគីពាក់ព័ន្ធ នៅក្នុងក្រសួង ការពារជាតិ កំពុងពិនិត្យ និងស៊ើបសួរបន្ថែមទៀត។

លោកសុំបដិសេធមិនផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណជនរងគ្រោះ៕

ដកស្រង់ពី៖FRESH NEW