Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ សម្ពោធអគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យពង្រ ក្នុងស្រុកកោះសូទិនខេត្តកំពង់ចាម

  • បោះពុម្ព

ដើម្បីជា ការរួមចំណែកពង្រឹង និងលើកកម្ពស់ គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទីជនបទ អង្គការស្ពានហូឡង់កម្ពុជា រួមជាមួយនឹង ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានផ្ដល់ជាថវិការរួមគ្នា ក្នុងការកសាងអគារសិក្សា ១ខ្នង មានចំនួន ៦បន្ទប់ ស្ថិតនៅក្នុងអនុវិទ្យាល័យពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ហើយអគារនេះ បានកសាង និងបំពាក់សម្ភារៈ សិក្សារួចរាល់ ដោយត្រូវប្រារព្ធ ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី។ ដោយមានការចូលរួម ពីឯកឧត្ដមលោកជំទាវលោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន និងតំណាងអង្គការស្ពានហូឡង់កម្ពុជាផងដែរ ។

*** ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍រំលឹកឡើងវិញ កាលពីជាង២០ឆ្នាំមុន ធ្លាប់ជាតំណាងរបស់ សម្ដេច មកសម្ពោធសាលា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់ អង្គការស្ពានហូឡង់ ហើយបានជម្រាប ជូនប្រវត្តិប្រទេសហូឡង់ កាលពីសម័យលង្វែក ជាមហាអំណាច មួយយ៉ាងធំ ប៉ុន្តែពេលបច្ចុប្បន្ននេះ ទោះបីប្រទេសនេះតូចមែន តែប្រជាជនហូឡង់ល្បី មានចំណេះដឹងខ្ពស់ ហើយប្រទេសនេះ មានពន្ធនាគារ ប៉ុន្តែគ្មានមនុស្សដាក់ឡើយ ដោយសារប្រជាជន គេមានចំណេះដឹង និងគោរពច្បាប់ ។

ដូច្នេះ ការដែលអង្គការ ស្ពានហូឡង់ បានមកជួយកសាង អគារសិក្សានេះ គឺមានសារៈសំខាន់ ព្រោះវាជាថ្នាលបណ្ដុះបណ្ដាល ឲ្យសិស្សមានចំណេះដឹង ហើយឯកឧត្ដមរដ្ឋមន្ត្រី បានរំលឹកថា ការរៀនសូត្រក្នុង សម័យកាល Internet នេះ គឺគ្មានទីបញ្ចប់ទេ ដោយត្រូវយល់ថា ការរៀននៅក្នុងសាលាគ្រាន់តែ បានចំណេះដឹងមួយចំនួន និងការពិកចារណារៀនគិត រៀនធ្វើតែប៉ុណ្ណោះទេ គឺត្រូវរៀន និងរត់ឲ្យទាន់បច្ចេកវិទ្យា ដែលកាន់តែវិវឌ្ឍលឿនទៅមុខ ។

ដូច្នេះ ក្នុងសម័យនេះ ការអភិវឌ្ឍប្រទេសបានរីកចំរើនឆាប់រហ័ស គឺអាស្រ័យលើ ធនធានមនុស្ស និងខួរក្បាលប្រជាជនពូកែ មានគំនិត ចំណេះដឹងខ្ពស់ ដែលជាកត្តានេះហើយ ទើបរាជរដ្ឋាភិបាល រួមជាមួយអង្គការជាតិ អន្តរជាតិ រួមគ្នាកសាងអគារ សិក្សាឲ្យបានច្រើន ទូទាំងប្រទេស ដើម្បីបណ្ដុះបណ្ដាល កូនចៅប្រជាពលរដ្ឋ ឲ្យមានចំណេះដឹង ជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើន ។

ជាការឆ្លើយតប ទៅនឹងគុណបំណាច់ និងការចូលរួមលើ កម្ពស់វិស័យអប់រំនៅកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ បានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិ ជូនដល់សប្បុរសជន នៃអង្គការស្ពានហូឡង់ កម្ពុជាចំនួន ០៤រូប ដែលបានជួយ កសាងអគារសិក្សា ១ខ្នង ខាងលើនេះ ផងដែរ ។ *** នៅក្នុងពិធីនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវនិងអង្គការ ស្ពានហូឡង់កម្ពុជា បាននាំយកនូវអំណោយ ជាសម្ភារៈសិក្សា សម្ភារកីឡា ថវិការ វិទ្យុ គ្រឿងឧបភោគ បរិភោគយ៉ាងច្រើនដើម្បី ចែកជូនដល់លោកយាយ លោកតា សិស្សានុសសិស្ស បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានប្រគេននូវ ទឹកប្រាក់ចំនួន៣ពាន់ដុល្លារ បន្ថែម បង្គ្រប់ថ្លៃសាងសង់ ឈាបដ្ឋានវត្តពង្រ ដែលចំណាយអស់ ១៣.០០០ដុល្លារ ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ។