Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន​ សែន ណែនាំឲ្យអ្នកព័ត៌មាន​ផ្សាយតែដំណឹងពិតដើម្បីឲ្យមេដឹកនាំយកទៅពិចារណា

  • បោះពុម្ព

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអ្នកព័ត៌មាន ផ្សាយតែដំណឹងពិត ដើម្បីប្រជាប្រិយភាព ស្ថាប័នផ្ទាល់ខ្លួន និង ជាផ្នែកមួយ នៃការចូលរួម អភិវឌ្ឍន៍សង្គម តាមរយៈ ឲ្យមេដឹកនាំ យកដំណឹងទាំងនោះ ទៅធ្វើការពិចារណា រកដំណោះស្រាយ។

ក្នុងពិធីជួបជាមួយ អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃសៅរ៍ សម្តេច ហ៊ុន សែន លើកឡើងថា ព័ត៌មានពិត ត្រឹមត្រូវ មានសារៈសំខាន់ ក្នុងការផ្តល់ដំណឹង ឲ្យមហាជនបានដឹង និង ឲ្យមេដឹកនាំ យកទៅពិចារណា លើដំណឹង ដែលបានផ្សព្វផ្សាយទាំងនោះ។ ក្នុងពិធីនោះ នាយករដ្ឋមន្ត្រី ក៏បានរិះគន់អ្នកអត្ថាធិប្បាយ ព័ត៌មានតាមវិទ្យុ និង ទូរទស្សន៍មួយចំនួនថា អត្ថាធិប្បាយ លើសពីតួនាទីរបស់ខ្លួន នាំឲ្យប៉ះពាល់ ដល់អំណាចផ្សេងៗ ដូចជា ស្ថាប័នតុលាការ ជាដើម។

ទោះយ៉ាងណា ក្នុងពិធីនោះ នាយករដ្ឋមន្ត្រី មិនបានលើកឡើង ព័ត៌មានឯករាជ្យ ឬ មិនឯករាជ្យនោះទេ ខណៈអ្នកជំនាញមួយចំនួន លើកឡើងថា បណ្តាញព័ត៌មាន មួយចំនួន បច្ចុប្បន្ន នកំពុងតែទទួលរងឥទ្ធិពល ពីគណបក្សនយោបាយ នាំឲ្យស្ថាប័នទាំងនោះ មិនហ៊ានផ្សាយព័ត៌មាន ដែលជាទុក្ខវេទនា របស់ប្រជាពលរដ្ឋបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់រិះគន់មន្ត្រីព័ត៌មានថា មិនបានផ្តល់ព័ត៌មានពិត ឲ្យសម្តេចបានដឹង ពីទុក្ខកង្វល់របស់ព័ត៌មាន ដែលមានជម្លោះដីធ្លី ដើម្បីឲ្យម្តេចបានដឹង នឹងយកទៅដោះស្រាយ៕

ដកស្រង់ពី៖ VOD