Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរណ៍ពួនស្ទាក់ផាកខុសច្បាប់​បញ្ជូនទៅតុលាការ

  • បោះពុម្ព

អគ្គស្នងការនគរបាលជាតិ ព្រមានថា ចាប់ពីពេលនេះទៅ លោកនឹងចាប់បញ្ជូន នគរបាល ដែលបានប្រព្រឹត្តអំពើពុករលួយ និង នគរបាលដាក់កុងត្រួល ពួនស្ទាក់ផាកពលរដ្ឋ យកលុយខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធី ស្រាវជ្រាវរកភស្តុតាងបន្ថែម រួចឲ្យតុលាការ កាត់ទោសទៅតាមច្បាប់។

ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរសក្តិ ជូននាយនគរបាល ថ្នាក់ឧត្តមសេនីយ នៅតាមនាយកដ្ឋាន និង ស្នងការនគរបាល តាមខេត្តមួយចំនួន នាព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ លោក នេត សាវឿត កន្លងទៅ ប្រធាននាយករដ្ឋាន មួយចំនួន បានកាត់ប្រាក់របប ពីមន្ត្រីថ្នាក់ក្រោម ដូចជា កាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និង ប្រាក់របបនានាទៀត។

លោកក៏បានព្រមានដល់ នគរបាលចរាចរណ៍ ដែលដាក់កុងត្រូល ស្ទាក់ផាកពិន័យ យកប្រាក់ពីពលរដ្ឋ ខុសច្បាប់ផងដែរ។ នេះបើតាម គេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ។គេហទំព័រនោះសរសេថា៖«សម្រាប់មន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការ នៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ ឯកឧត្តម នឹងចាត់វិធានការ លែងឲ្យមានការអប់រំទៀតទេ ហើយពោល គឺមន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថ ឲ្យបានត្រឹមត្រូវ ត្រូវ ប្តូរចរឹក កោសរុសទារប្រាក់ ឬ ទទួលប្រាក់សូក ពីប្រជាពលរដ្ឋ ហើយត្រូវប្រើសំដី សំដៅឲ្យសមរម្យ ដាក់ប្រជាពលរដ្ឋ ហើយថាសម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបាន ឯកឧត្តមថាបើរកឃើញភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង»។

លោក នេត សាវឿន បន្តថាគនរបាលចរាចរណ៍ ជាកម្លាំងដែលទទួលបាន ប្រាក់ឧបត្ថម្ភខាងក្រៅ ច្រើនជាងគេ គឺប្រាក់ឧត្ថម្ភប្រចាំខែពី សម្តេច ស ខេង ប្រាក់ផាកពិន័យ ច្រើនជាងគេ និង ប្រាក់ឧបត្ថម្ភ នានាបន្ថែមទៀត តែលោកថា បាតុភាព និង ទង្វើមិនល្អ របស់នគរបាល ចរាចរណ៍មិនថយចុះទេ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល គាំទ្រចំពោះចំណាត់ការព្រមាននេះ។ តែលោកថា ដើម្បីឲ្យការទប់ស្កាត់អំពើពុករលួយក្នុងជួរនគរបាលឲ្យមានប្រសិទ្ធភាព ត្រូវមានយន្តការបន្ថែម ទើបចំណាត់ការនោះមានប្រសិទ្ធភាព៖ «យើងត្រូវមានយន្តការត្រួតពិនិត្យ យន្តការទប់ស្កាត់ ដើម្បីធ្វើម៉េចកុំឲ្យគាត់ប្រព្រឹត្តអំពើពុករលួយ ហើយបើសិនជាគាត់ប្រព្រឹត្តត្រូវធ្វើម៉េចដើម្បីដាក់ទោសគាត់។ បើសិនជាគាត់ព្រមានចោលៗ ខ្ញុំថា មិនមានប្រសិទ្ធភាពទេ»។

លោក ព្រាប កុល សិក្សាឃើញទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការប្រព្រឹត្តអំពើពុករលួយ ទ្រង់ទ្រាយតូច ហាក់ថយចុះ តែលោកថាពុករលួយទ្រង់ទ្រាយធំមិនមានការប្រែប្រួលទេ៖ «អំពើពុករលួយចំហទ្រង់ទ្រាយ តូចថយចុះគួរឲ្យគត់សម្គាល់ ឧទាហរណ៍ការធ្វើអត្តសញ្ញាណ ពុករលួយប៉ូលីសចរាចរណ៍ បើប្រៀបធៀបពីរ ឬ បីឆ្នាំមុន មានការថយចុះ ប៉ុន្តែអំពើពុករលួយធំៗមិនមានការថយចុះទេ»។ របាយការណ៍ របស់អង្គការសម្លាភាព អន្តរជាតិបង្ហាញថា នៅឆ្នាំ២០១៥ កម្ពុជាជាប់ចំណាត់ថ្នាក់១៥០ ក្នុងចំណោមប្រទេស១៦៨ ដែលជាចំណាត់ថ្នាក់អាក្រក់នៃប្រព្រឹត្តអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ធ្លាប់ថ្លែងថាក្រសួងមហាផ្ទៃ គឺជាស្ថាប័នដែលមាន ការប្រព្រឹត្តអំពើពុករលួយខ្លាំងជាង។ ប៉ុន្តែលោក ព្រាប កុល អះអាង ប្រព័ន្ធយុត្តិធម៌តុលាការ ពុករលួយលេខ១ ចំណែកក្រសួងមហាផ្ទៃពុករលួយលំដាប់លេខ២៕

ដកស្រង់ពី៖ VOD