Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​បាញ់​សត្វ​ក្ងោក​ងាប់​១​ក្បាល ភ័យ​ខ្លួន ចូល សារភាព​

  • បោះពុម្ព

ភ្នំពេញ: ជនសង្ស័យបាញ់ សត្វក្ងោក ភ័យខ្លួនបានចូល ខ្លួនសារភាព នៅសង្កាត់ ស្ទឹងមានជ័យ បន្ទាប់ពីពេល ឃើញព័ត៌មាន ក្នុងសង្គម ហ្វេសបុក ផ្សាយរិះគន់ធ្ងន់ៗ។ ទោះយ៉ាងណាសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការ រៀបចំចងក្រសំណុំ រឿងតាមនិតិវិធីច្បាប់។

នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០១៧ វេលម៉ោង១២:០០នាទី កម្លាំងអាជ្ញាធ សង្កាត់ ស្ទឹងមានជ័យ បាន សហការណ៍ ជាមួយ សង្កាត់រដ្ឋបាល ព្រៃឈើភ្នំពេញ ផ្នែករដ្ឋបាលព្រៃឈើ ចម្កាមេន -អន្តរាគមន៍បង្ក្រាប បទលើសត្វព្រៃចល័ត រដ្ឋបាលព្រៃឈើអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlite Aliance) បានចុះចាប់សត្វក្ងោក ចំនួន៣ក្បាល នៅភូមិដំណាក់ធំ១ ដើម្បីយកទៅថែបំប៉ន់- អភិរក្ស ឫដោះលែងនៅតំបន់ ព្រៃធម្មជាតិដែលមាន សុវត្ថិភាព និងស្របតាមលក្ខណៈជីវសាស្ត្រ នៃប្រភេទសត្វនីមួយៗ។ ចំពោះករណី ជនសង្ស័យ ឈ្មោះ ខេង ពៅ អាយុ ៦៥ ឆ្នាំ មានទីលំនៅ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ បានចូលខ្លួនសារភាពថា គាត់ពិតជាបានបាញ់សត្វ ក្ងោកងាប់អស់មួយពិតប្រាកដមែន កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាល ព្រៃឈើភ្នំពេញ ផ្នែករដ្ឋបាលព្រៃឈើ ចម្កាមេន -អន្តរាគមន៍បង្ក្រាបបទ លើសត្វព្រៃចល័ត រដ្ឋបាលព្រៃឈើ អង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ (Wildlite Aliance) បាននិងកំពុងធ្វើការ រៀបចំចងក្រសំណុំរឿងតាមនិតិវិធីច្បាប់ ស្តីអំពីព្រៃឈើ។

ក្រុមប្រិយមិត្តហ្វេសប៊ុក បានលើកឡើងថា នេះបើហ្វេសប៊ុក មិនឆោឡោ អជ្ញាធរគ្មាន ដឹងថាខ្លួនឯង ត្រូវធ្វើអីទេមើលទៅនោះ អាអ្នកបាញ់ប្រហាសត្វកម្រ អានុងគុគ។ ឆ្លើយតបទៅនិងសំនួរ សត្វក្ងោក ២គួរ បានហើមកក្នុងទឹកដី ស្ទឹងមានជ័យយ ៣- ៤ ថ្ងៃហើយ អាជ្ញាធបានបោះដៃ គ្រប់ភូមិ តាមវិទ្យុទាក់ទងអោយជួយមើលគ្នា។ លុះដល់ពេល មិនដឹងសត្វទាំងនោះហោះហើទៅណាទៀត បានជាបណ្តាលអោយ តាម្នាក់នេះបាញ់ស្លាប់អស់ មួយទៅ។ ពេលនេះរដ្ឋបាលសត្វព្រៃគេ ធ្វើទៅតាមច្បាប់ហើយ។

សូមកុំលើកលែងអោយសោះមនុស្សចាស់ចឹងៗ រស់នៅចង្រៃភូមិ សត្វក្ងោកជាសត្វកម្រគេរកវិធីចាប់រស់ដើម្បីយកទៅអភិរក្ស បុរសនោះទៅសម្លាប់គេផ្ដាច់ពូជ៕

 

ដកស្រង់ពី៖ ANN