Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​នៅ​ប្រាសាទអង្គរវត្ត​នឹង​បង្ហាញ​រូបរាង​នាពេល​ឆាប់ៗ​នេះហើយ​

  • បោះពុម្ព

សៀមរាប៖ ស្ពានអណ្តែតទឹក បណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុង ទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឱ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។

ស្ពាននេះសាងសង់ ឡើងដើម្បីបង្វែរ ចរាចរណ៍ និងរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិពេលធ្វើដំណើរ ឆ្លងកាត់ទៅទស្សនាអង្គរវត្ត ខណៈស្ពានហាលអង្គរវត្ត ត្រូវបិទទាំងស្រុងដើម្បីទុកលទ្ធភាព ឱ្យក្រុមអ្នកជំនាញ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ាធ្វើការជួសជុល ក្នុងគោលបំណងអភិរក្សស្ពាន បុរាណនេះឱ្យបានល្អប្រសើរ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋាន ទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈពិសេសរបស់ស្ពាន បណ្តែតទឹកបណ្តោះ អាសន្នគឺមានសុពលភាពប្រើការ បានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេង ចំនួន៦សម្រាប់ភ្ញៀវទេសចរ ឈរស្រូបយកខ្យល់អាកាស និងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័របណ្តែតទឹក សរុបគឺ១៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រxទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រកា រេអាចទ្របន្ទុកបាន ចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦៣៧១នាក់ក្នុងពេលតែមួយ។

លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយ អាជ្ញាធរជាតិអប្សរា ហើយទទួលខុសត្រូវ សាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។ លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពាន អណ្តែតទឹករបស់ក្រុមហ៊ុន កាំត្រង់ស៊ីប បានប្រាប់ថា សម្ភារៈនិងអ្នកជំនាញបច្ចេកទេស ក្នុងការធ្វើស្ពានគឺយកពី ប្រទេសកាណាដាទាំងអស់។ លក្ខណៈពិសេសរបស់ពោងបណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹង អាកាសធាតុបាន យ៉ាងល្អបំផុត មិនមានប្រតិកម្មនឹង ពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុលផ្សេងៗដល់ទឹកឡើយ។

លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឱ្យរអិល ហើយពោងនីមួយៗមាន ខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំង ធ្វើឱ្យឧស្ម័នក្នុងពោងសាយ ភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយ និងសីតុណ្ហភាពក្នុង ពោងឱ្យនៅដដែល។ លោក ចាន់វិបុល បន្ថែមទៀតថា ក្នុងការតំឡើងនិងតភ្ជាប់ពោងពី មួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញផលិតស្ពាន មកពីប្រទេសកាណា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់មិនអាចរបូតចេញពីគ្នាឡើយ។

មកដល់ពេលនេះ ក្រុមការងារបានតភ្ជាប់ ពោងជ័រអណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃ ស្ពានរួចរាល់ហើយ នៅសល់តែការភ្ជាប់ជណ្តើរ ឈើមកស្ពានលើ ទឹកតែប៉ុណ្ណោះ។ ក្នុងនោះដែរក្រុមការងារទាំងពីរ ក៏កំពុងសិក្សាពី វិធីសាស្ត្របន្ថែមទៀតក្នុង ការទប់លំនឹងស្ពានកុំ ឱ្យយោលយោគឬរេចុះឡើង ខណៈមានភ្ញៀវទេសចរ ឆ្លងកាត់ផងដែរ៕

ដកស្រង់ពី៖ ANN