Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-កូរ៉េ ចុះMOU ស្តីពីការបង្កើត អង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី

  • បោះពុម្ព

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្តីការ ក្រសួងការបរទេស នៅក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) ស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី ជាមួយសាធារណរដ្ឋកូរ៉េ ។

 លោក វេង សាខុន បានសរសេរ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក ថា ពិធីចុះហត្ថលេ ខាងនេះ បានប្រព្រឹត្តទៅដោយ មានការចូលរួម ពីភាគីកូរ៉េរួមមាន ៖ លោក  Park, Chol-Ju អគ្គនាយក ទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេស, លោកបណ្ឌិត Kim Yong kwan អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការបរទេស នៃក្រសួងសេវាកម្ម ព្រៃឈើកូរ៉េ និងមន្រ្តីជាន់ខ្ពស់ ដ៏ទៃទៀត ចំណែកភាគីកម្ពុជា រួមមាន៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ,លោក ឆេង គឹម ស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក រដ្ឋបាលព្រៃឈើ, លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ, លោក ព្រំ សុមាន្នី ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និង, លោក ហង់ ស៊ុនត្រា អនុប្រធាននាយកដ្ឋាន ឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា៖ កម្ពុជាជាប្រទេសទី៦ ហើយដែលចុះហត្ថលេខា ក្នុងការបង្កើតអង្គការ សហប្រតិបត្តិការព្រៃឈើអាស៊ី បន្ទាប់ពី៖
1) សាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយរដ្ឋមន្រ្តីការបរទេស
2) ប្រទេសទីម៉រឡេស្តេ បានចុះហត្ថលេខា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីការបរទេស
3) ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន
4) ប្រទេស បូថាន បានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ
5) និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខា នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៦ ដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ៕

ដកស្រង់ពី៖ដើមអម្ពិល