Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត ជាង១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ

  • បោះពុម្ព

ភ្នំពេញ៖ លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមផ្លៃស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត បានជាង ១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាម ការចុះផ្សាយរបស់ AKP ។

យោងតាមការព្យាករណ៍ របស់លោក អ៊ីន ឆៃវ៉ាន់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា មានក្រុមហ៊ុន ក្នុងស្រុកមួយ នឹងចំណាយទុនប្រមាណពី ៤ទៅ៥លាន ដុល្លារអាមេរិក ជាជំហានដំបូង ដើម្បីបង្កើតរោងចក្រ រួមទាំងការប្រមូលទិញ ផ្លែស្វាយកែវរមៀតពី ប្រជាពលរដ្ឋនៅ ខេត្តកំពង់ស្ពឺ ឲ្យបានមួយម៉ឺនតោន ដើម្បីនាំចេញទៅលក់ នៅសាធារណរដ្ឋកូរ៉េ និង ប្រទេសបារាំង ។

លោក ម៉ៅ គន្ធពិសី នាយកប្រតិបត្តិនៃ ក្រុមហ៊ុនម៉ៅលីហ្គើស៊ី បានឲ្យដែរដឹងថា គម្រោងទិញ ផ្លៃស្វាយកែវរមៀត បានចាប់អនុវត្តន៍ក្រោយ ការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន ម៉ៅលីហ្គើស៊ី និងក្រុមហ៊ុន Hyundia Indo China PTE-LTD ដែលធ្វើឡើងកាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីនាំផ្លែស្វាយកែវរមៀត ទៅកាន់សាធារណរដ្ឋកូរ៉េ និង ទីផ្សារអន្តរជាតិ ដែលនេះជាបំណង របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ដែលបានចុះអនុស្សរណៈ ជាមួយគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ។

ប៉ុន្តែការនាំផ្លែស្វាយកែវរមៀត ទៅកាន់ប្រទេសបារាំង សាធារណរដ្ឋកូរ៉េ កន្លងទៅត្រូវបាន ជួបឧបសគ្គ ខណៈបញ្ហាគុណភាព និងអនាម័យ ។ លោកបានបញ្ជាក់ថា លើសពីនេះក្រុមហ៊ុន ក៏នឹងទិញ ផ្លៃស្វាយកែវរមៀត ពីប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ក្នុងតម្លៃមួយដែល ថ្លៃជាងតម្លៃ លើទីផ្សារក្នុង តម្លៃថេរ ព្រោះភាគីកូរ៉េ បានសន្យាថា នឹងជួយភាគីកម្ពុជា ទាំងបច្ចេកទេស និងរក្សាស្ថិរភាព នៃតម្លៃស្វាយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ អាចបន្ត ដាំស្វាយកែវរមៀត ប្រកបដោយបច្ចេកទេស ត្រឹមត្រូវនិងមិនប្រើគីមី ។ លោកសង្ឃឹមថា ផ្លែស្វាយកែវរមៀត នឹងអាចលក់បាន ក្នុងតម្លៃមួយសមរម្យ ។

គួរបញ្ជាក់ថា រដូវផ្លែស្វាយកែវរមៀតកម្ពុជា អាចប្រមូលផល ចាប់ពីខែតុលា ចុងដល់ ខែមេសាដើមឆ្នាំ ។ យោងតាមស្ថិតិពី ក្រសួងកសិកម្ម តាមរយៈពីមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ផ្លែស្វាយកែវរមៀត សរុបជាង ៩០០០តោន ត្រូវបាននាំចេញទីផ្សារ អន្តរជាតិ កាលពីឆ្នាំ២០១៥ ៕

ដកស្រងពី៖ដើមអម្ពិល