បណ្តាញសង្គម

គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

 (ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត បានជាង ៧លាននាក់ហើយ នៅសល់តែជាង ៦ភាគរយទៀតប៉ុណ្ណោះ។

របាយការណ៍ដែល ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត នៅទាំង២៥ រាជធានី-ខេត្ត បានចំនួន ៧,៣៦៥,៩១៨នាក់ ស្មើនឹង ៩៣,៦៥%។

ដកស្រង់ពី៖ Fresh News