Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.បរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ ចំនួន៩ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង

  • បោះពុម្ព

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេច ធ្វើការរាប់ សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៩ ក្នុងឃុំបឹងប្រាំ ខេត្តបាត់ដំបង ដោយចែកចេញជា៣ក្រុម ។

ក្នុងនោះដែរ មានការចូលរួមពីតំណាង គណបក្សប្រជាជនកម្ពុជា ចំនួន២នាក់ និងតំណាងគណបក្សសង្រ្គោះជាតិ ចំនួន ២នាក់ អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ផងដែរ ។ សូមរំលឹកថា នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង មានគណបក្ស ចូលរួមប្រកួតប្រជែង ចំនួន២ គឺ CNRP និងCPP ។

លទ្ធផលបឋម គឺCPP ឈ្នះCNRP ចំនួន២៣សំឡេង ទើបCNRP ប្តឹង មក គ.ប.ជ ឲ្យរាប់សន្លឹក ឆ្នោតឡើងវិញ ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល