Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ អំពាវនាវ ឲ្យយុវជន ថែរក្សាសន្តិភាព ដើម្បីវឌ្ឍនភាពជាតិ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលះបង់ជីវិតស្ទើតែមួយជីវិត ដើម្បីរកសន្តិភាព ពិតប្រាកដ និងវឌ្ឍនភាពជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានថ្លែងការអំពាវនាវដ៏ទទូច ឲ្យយុវជន យុវតី គ្រប់រូបរួមគ្នា ថែរក្សាសន្តិភាព ដែលរកបាន ដោយលំបាកបំផុត ឲ្យខាងតែបានដើម្បី បន្តការអភិវឌ្ឍជាតិ តទៅមុខទៀត ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា "ដោយសារការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា មានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃនេះ។ ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍ និងសុខសន្តិភាព គង់វង្សយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវតីពួតដៃគ្នា ចូលរួមថែរក្សាការពារសន្តិភាពជាមួយ សម្តេចតេជោ អោយនៅគង់វង្សឋិតថេរ"។ សម្តេចតេជោ បានក្រើនរំលឹកម្តង ហើយម្តងទៀតថា សន្តិភាពគឺបានមកពី ខិតខំប្រឹងប្រែង ដែលមានការតស៊ូជាច្រើនឆ្នាំ និងលះបង់គ្រប់យ៉ាង " រួមទាំងអាយុ ជីវិតមនុស្ស ទម្រាំយើងទទួលបាននូវសន្តិភាពពេញលេញ មកទល់សព្វថ្ងៃនេះ" ។

ជាពិសេស សម្តេច តេជោ ហ៊ុន សែន ផ្ទាល់ ដែលបានស្ម័គ្រចិត្តចូល តស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយបន្ទាប់មកទៀតគឺដើម្បីរំលត់សង្រ្គាម ស៊ីវិលទាំងស្រុង នៅក្នុងផ្ទៃប្រទេស សម្តេចតេជោ បានស្ម័គ្រចិត្តលះបង់ជីវិត ចុងក្រោយដើម្បីសេចក្តីសុខ របស់ខ្មែរគ្រប់និន្នាការនយោបាយ ។ សម្តេចបានលើកឡើងថា "ការសម្រេច ចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រសិនបើបរាជ័យគឺ គ្រាន់តែជាការ បាត់បង់អាយុជីវិត សម្តេចតេ ជោ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែបើជោគជ័យ គឺបានផែនដីសន្តិភាព ទាំងមូលត្រឡប់ មកវិញសម្រាប់ពលរដ្ឋ រស់នៅសុខសាន្តទាំងអស់គ្នា " ៕

ដកស្រង់ពី៖ដើមអម្ពិល