បណ្តាញសង្គម

ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាម​ក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស ២៨នាក់»​ ចំពេលដំណើរទស្សនកិច្ច​ នៃមន្ត្រីជាន់ខ្ពស់អាមេរិក!

(ម៉ិចស៊ីកូ)៖ អំពើហិង្សាដ៏សាហាវមួយបានផ្ទុះឡើង នៅក្នុងពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Acapulco នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ) ដែលបានបណ្តាលឲ្យអ្នកទោសយ៉ាងតិចចំនួន ២៨នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

 មន្រ្តីសន្តិសុខប្រចាំរដ្ឋ Guerrero នៃប្រទេសម៉ិចស៊ីកូ លោក Roberto Alvarez បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អំពើហិង្សាខាងលើបានកើតមានឡើងរវាងក្រុមបងធំ នៅក្នុងផ្នែកដែលមានសន្តិសុខរិតបន្តឹងខ្ពស់បំផុត របស់ពន្ធនាគារ ហើយនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ទណ្ឌិតចំនួន ២៨នាក់បានបាត់បង់ជីវិត និងបីនាក់ផ្សេងទៀតបានទទួលរងរបួស។

គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជារឿងដ៏អាម៉ាស់មួយសម្រាប់ម៉ិចស៊ីកូ ស្របពេលវាបានកើតឡើងចំថ្ងៃតែមួយ ដែលរដ្ឋមន្រ្តីសន្តិសុខជាតិអាមេរិក លោក John Kelly បានបំពេញដំណើរទស្សនកិច្ចនៅរដ្ឋ Guerrero ដែលស្ថិតនៅប៉ែកខាងនិរតី នៃប្រទេសអាមេរិកខាងជើងមួយនេះ៕

ដកស្រង់ពី៖fresh new