បណ្តាញសង្គម

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី នៅមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។

 លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងដំណើទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី បន្ទាប់មកនឹងចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផងដែរ។

ដោយសារមានទំនាក់ទំនងប្រវត្តិសាស្រ្តយូរអង្វែង និងប្រពៃណីស្រដៀងគ្នា រវាងកម្ពុជា និងមីយ៉ាន់ម៉ានោះ លោកទេសរដ្ឋមន្រ្តី បាន រំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរិះរកយន្តការថ្មីទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរផងដែរ៕

ដកស្រង់ពី៖FRESH NEW