Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

  • បោះពុម្ព

(ស្ទឹងត្រែង)៖ វារីអគ្គិសនីធំជាគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង នឹងត្រូវដាក់ ឲ្យដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

 វារីអគ្គិសនីដ៏ធំជាងគេនេះ គឺជាវារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក ដែលជាការចាប់ដៃគូ រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧញ៉ា គិត ម៉េង។

អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានសរសេរនៅលើ Facebook របស់ខ្លួនថា «វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាវារីអគ្គិសនីដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើម ដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ រួចពិធីបិទទំនប់ទប់ទឹកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

នេះគឺជាសម្ធិផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនី ឲ្យកាន់តែរីកចម្រើនប្រកប ដោយគុណភាពនិងស្ថេរភាព»

វារីអគ្គិសនីសេសានក្រោម២ ដែលនឹងដាក់ដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការផ្គត់ផ្គងអគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ នឹងធ្វើឲ្យកម្ពុជាកាន់មានភាពរឹងមាំ និងឯករាជ្យខាងវិស័យថាមពល ដែលកាត់បន្ថយបាន នូវការនាំអគ្គិសនីពីខាងក្រៅ។

សូមជម្រាបថា វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន Hydrolancang International Energy មានភាគហ៊ុន៥១% ក្រុមហ៊ុននៅកម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន១០% ជាមួយនឹងទុនវិនិយោគ ក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក។

សំណង់វារីអគ្គិសនីនេះ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមានកម្ពស់សរុប៨០ម៉ែត ក្នុងនោះកម្ពស់៧៥ម៉ែត ជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែត សម្រាប់ការពារហានិភ័យ ពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗ កើតមានម្តង។

តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះ ដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធដល់រដ្ឋ ប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ។ យោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនវិនិយោគ និងរាជរដ្ឋាភិបាល បន្ទាប់ពីដំណើរការអាជីវកម្ម អស់រយៈពេល៤០ឆ្នាំ គំរោងវារីអគ្គិសនីទន្លេសេសានក្រោម២នេះ នឹងត្រូវផ្ទេរជូនរដ្ឋាភិបាលជាអ្នកគ្រប់គ្រង់វិញម្តង ដែលនេះបានឆ្លុះបញ្ចាំង ពីការចូលរួម ចំណែកដ៏សំខាន់របស់ក្រុមហ៊ុនឯកជនជាមួយរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី៖FRESH NEW