Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងវិធានការនានាស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងវិធានការនានាស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ។

 

កិច្ចប្រជុំនេះមានការចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាល ព្រមទាំងមន្ដ្រីពាន់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា មូលហេតុដែលនាំឲ្យមានសេចក្ដីព្រាងនេះ ព្រោះថាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះគ្រោះថ្នាក់ដែលកើតឡើងដោយគ្រោះអគ្គិភ័យនេះហាក់មានការកើនឡើង ដោយបណ្ដាលមកពីការធ្វេសប្រហែលដោយការប្រើប្រាស់ភ្លើង ប្រព័ន្ធអគ្គិសនីតមិនបានត្រឹមត្រូវតាមបច្ចេកទេស៕

ដកស្រង់ពី៖FRESH NEW