Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស៊ុន ចាន់ថុល អំ​ពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីស្នើសុំឈៀករថយន្ដ ជៀសវាងចំណាយថវិកា ឲ្យអ្នករត់ការ និងមានអំពើពុករលួយ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ដ ឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីស្នើសុំរថយន្ដរបស់ខ្លួន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឈៀក) មិនអស់ថវិកានោះទេ ហើយ ជៀសវាងការចំណាយថវិកាអស់ច្រើន ទៅលើអ្នករត់ការ ឬអ្នកកុកជេ ពិសេស កុំឲ្យកើតមានអំពើពុករលួយ។

 ការអំពាវនាវបែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីស្នើសុំ យករថយន្ដរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឈៀក) ដើម្បីជៀសវាងការបង់លុយក្រៅផ្លូវការ, កុំឲ្យមានអ្នករត់ការ ឬគួកជេ សម្រាប់រត់ការឯកសារឲ្យម្ចាស់យានយន្ដ ដើម្បីឲ្យបានឈៀកមុន ហាមដាច់ខានមិនឲ្យមានករណីនេះឡើយ, ដូច្នេះប្រជាពលរដ្ឋ យករថយន្ដរបស់ខ្លួន មកឈៀកតាមអនឡាញ អត់អស់លុយទេ និងដើម្បីងាយស្រួលដឹងម៉ោងប៉ុន្មាន ដែលយើងត្រូវយករថយន្ដទៅឈៀក ដោយមិនរង់ចាំយូរ ក្នុងការបន្ដកន្ទុយនោះទេ គឹទៅដល់ឈៀកតែម្ដង»

លោកទេសរដ្ឋន្ដ្រី ថ្លែងបន្ដថា «ដូច្នេះខ្ញុំត្រូវតែការពារ បងប្អូនប្រជាពលរដ្ឋ កុំឲ្យគាត់ចំណាយក្រៅផ្លូវការ ក្នុងការយករថយន្ដមកឈៀកនេះ ហើយសូមប្រជាពលរដ្ឋ ទៅឈៀកនៅកន្លែងណាហើយ ឃើញទៅវាធ្លាក់ ហាមដាច់ខាន កុំយករថយន្ដមកឈៀកកន្លែងមួយទៀត ឲ្យជាប់ ឥតបានទេ បើរថយន្ដនោះខូច គឺខូចហើយ ក្នុងនោះមន្ដ្រីយើងក៏នៅពិនិត្យឲ្យបានត្រឹមត្រូវផងដែរ»

គួរបញ្ជាក់ថា គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីក និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិត ប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ពិសេសសម្រាប់ ប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌសែនសុខ និងខណ្ឌដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបានផងដែរ៕

ដកស្រង់ពី៖FRESH NEW