Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី, លោកស្រី ស្រ៊ី ចាន់អេង ជំនួសលោក គង់ ដួង ដែលត្រូវចូលនិវត្តន៍

  • បោះពុម្ព

(ប៉ៃលិន)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី ជំនួសលោក គង់ ដួង ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ និងប្រកាសតួរនាទីជាទីប្រឹក្សាក្រសួងព័ត៌មានវិញ។

 នៅក្នុងឱកាសនោះលោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មី ឲ្យខិតខំបំពេញភារកិច្ចឲ្យបានល្អ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកថា ការធ្វើកំណែទម្រង់វាមានសារសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្ត្រីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្ត ស្រុកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីរួមចំណែកយ៉ាងសកម្ម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរថ្មីបានឡើងប្តេជ្ញាចិត្តថា លោកស្រីនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងមន្ទីរ និងជាបណ្តាការិយាល័យ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។

ក្នុងពិធីប្រកាសតែងតាំងនេះលោក ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកដែលមានតួនាទីអ្នកសារព័ត៌មានចំនួន៧ចំណុច ដូចខាងក្រោម៖

ទី១៖ ទឹកដមសម្លេងអ្នកផ្សព្វផ្សាយ ពុំទាន់បានសមស្របទៅនឹងអត្ថន័យ ឬក៏ខ្លឹមសារនៃអត្ថបទព័ត៌មាន
ទី២៖ មុន និងផ្សព្វផ្សាយត្រូវមានការត្រួតពិនិត្យ ឲ្យបានជាក់លាក់ច្រើនលើកច្រើនសារ ដើម្បីលុបបំបាត់ បញ្ហាខុសឆ្គងតាមគ្រប់រូបភាព 
ទី៣៖ ផ្សព្វផ្សាយព័ត៌មាន ដែលឆ្លើយតបទៅនិងសភាពការណ៍ជាក់ស្តែង និងសេចក្តីត្រូវការចាំបាច់របស់សហគមន៍ 
ទី៤៖ ផ្សព្វផ្សាយអំពីផលវិបាកទាំងឡាយ ដែលជាលទ្ធផលចេញពីគ្រប់អំពើអវិជ្ជមាន ឬផ្ទុយពីការណែនាំសារាចររបស់រាជរដ្ឋាភិបាល ឬថ្នាក់ខេត្តដែលទាក់ទង ទៅនិងបញ្ហាអប់រំ
សុខភាព អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទំលាប់ ប្រពៃណី និងសាសនា 
ទី៥៖ ជួយទប់ស្កាត់ និងកែលំអរចំពោះខ្លឹមសារខ្លះដែលព្រះសង្ឃសំដែងធម៌ទេសនា ធ្វើឲ្យជះឥទ្ធិពលមិនល្អ ឬក៏ប៉ះពាល់ដល់តម្លៃ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ 
ទី៦៖ ពិនិត្យឡើងវិញ អំពីបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរព័ត៌មាន ដែលពាក់ព័ន្ធ និងបរិស្ថានសំលៀកបំពាក់ ឬឯកសណ្ឋាន និងអាកប្បកិរិយារបស់មន្ត្រី 
ទី៧៖ ថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ រួមផ្សំនិងការឈរលើទស្សនៈ វប្បធម៌ នៃការចែករំលែកដែល ជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដើម្បី
រឹតបន្ដឹងបន្ថែមកត្តាសាមគ្គីភាព៕

ដកស្រង់ពី៖FRESH NEW