Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា លាងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅសាលាកំបូល

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។

 ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមផងដែរ។

ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានឡើងរាយការណ៍ជម្រាបជូនក្នុងអង្គពិធីថា ដោយអនុវត្តតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ២៤/២០១៧ ផ.ក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ សាលាកំបូលបានទំនាក់ទំនងជាមួយបណ្តាជំនាញផ្សេងៗ ដើម្បីប្រុងប្រៀបរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។

ឧត្តមសេនីយ៍ទោ នាយកសាលាបានបញ្ជាក់ថា កម្មវិធីសិក្សានេះ មានរយៈពេលសរុបចំនួន៥ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនោញរួមមាន រៀនសូត្រជាក់ស្តែងចំនួន១០០ថ្ងៃ ស្មើនឹង៦០០ម៉ោង។ ខ្លឹមសារមេរៀន មុខវិជ្ជាច្បាប់ មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាវិទ្យាសាស្ត្រសង្គម ទស្សនកិច្ចសិក្សា និងអប់រំចិត្តសាស្ត្រនយោបាយ។

វគ្គនេះមានសិក្ខាកាមចំនួន៨២នាក់ ដែលជានាយទាហាននៃកងរាជអាវុធហត្ថ បានប្រឡងជាប់ចូលរៀនក្នុងចំណោមបេក្ខជនចំនួន១៣៨នាក់។

ដកស្រង់ពី៖FRESH NEW