Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ គ.ជ.ប បើកកិច្ចប្រជុំ​ពិគ្រោះ​យោបល់​​អំពីសេចក្ដី​ព្រាង​បទបញ្ជា និងនីតិវិធីសម្រាប់​ការធ្វើបច្ចុប្បន្នភាព​បញ្ជីបោះឆ្នោត និងការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៧

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២។

 

កិច្ចពិគ្រោះយោបល់ខាងលើ ត្រូវបានធ្វើឡើងជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា មានសហភាពអឺរ៉ុប JICA ជាដើម និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

គ.ជ.ប ធ្លាប់បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកគ្រប់យូរហើយតែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅថ្មីនោះ មានប្រមាណជាង ២លាននាក់។

ចំណែកឯការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕

ដកស្រង់ពី៖FRESH NEW