Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា គ្រោងបញ្ជូនពលការិនី ១ពាន់នាក់ ទៅបម្រើការមេផ្ទះ នៅហុងកុងលើកដំបូង នាចុងឆ្នាំ២០១៧

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ នឹងការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការនៅហុងកុង នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្ពុជានឹងជ្រើសរើសពលការិនី ឲ្យបានយ៉ាងតិច ១,០០០នាក់ ដើម្បីបញ្ជូនទៅបម្រើការជំនួយការមេផ្ទះ នៅហុងកុងលើកដំបូង នៅចុងឆ្នាំ២០១៧។

 ក្នុងសន្និសីទសារព័ត៌មានជាមួយ រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុងនោះ លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា «យើងគ្រោងថានឹងជ្រើសរើសឲ្យបាន ១ពាន់នាក់ នៅក្នុងគម្រោងសាកល្បងដំបូង ហើយយើងសង្ឃឹមថា អាចនឹងជ្រើសរើសបាន ដោយសារនៅហុងកុង ប្រាក់ឈ្នួលអប្បបរមាល្អបង្គួរចាប់ពី៥៥០ដុល្លារឡើងទៅ ហើយលក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ផ្សេងៗរបស់ពលករ នៅហុងកុងគឺល្អ»

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន៦ ប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីខ្មែរ ទៅបម្រើការងារជំនួយការមេផ្ទះនៅហុងកុង ក្នុងនោះរួមមាន៖ ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន សុខលាភ មេត្រី, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ។

លោកថា ដំណាក់កាលដំបូង ក្រុមហ៊ុនចាមផ្ដើមប្រកាសជ្រើសរើសពលការិនី ជ្រើសរើសបានហើយ មានការបណ្ដុះបណ្ដាល ចំណែកការបញ្ជូននោះ គឺនឹងបញ្ជូននៅចុងឆ្នាំ២០១៧ ខាងមុខ។ អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុងនេះ មានរយៈពេល២ឆ្នាំ លុះដល់ពេលបញ្ចប់អាណត្តិ និងមានការព្រមព្រៀងពីនិយោជកផងនោះ ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។

មិនតែប៉ុណ្ណោះ នៅពេលទៅដល់ទឹកដីហុងកុងភ្លាម ពលការិនីកម្ពុជានឹងទទួលបានការណែនាំពាក់ព័ន្ធនឹងការរស់នៅ និងការពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលករនៅហុងកុង និងការគាំពារជាច្រើនផ្សេងទៀត ពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅហុងកុង និងការទំនុកបម្រុងគាំពារដល់ពួកគេផងដែរ ក្នុងពេលដែលធ្វើការនៅទីនោះ។

លោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង បានបញ្ជាក់ថា នៅតំបន់រដ្ឋបាលពិសេសហុងកុង ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ។

សូមជម្រាបថា បច្ចុប្បន្ន ពលករ-ពលការិនីកម្ពុជា ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,១៥០,០០០នាក់ ក្នុងនោះ មាននៅព្រះរាជាណាចក្រថៃជាង ១លាននាក់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម៕

ដកស្រង់ពី៖FRESH NEW