Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចប្រទេសថៃ ដោយមានគោលដៅពង្រឹងទំនាក់ទំនងស៊ីជម្រៅ និងអបអរខួប ១២០ឆ្នាំ នៃចំណងការទូត!

  • បោះពុម្ព

(បាងកក)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងម៉ូស្គូចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងនោះរួមមានទំាងការផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

 ការថ្លែងបែបនេះរបស់ លោក ឡាវរ៉ូវ ធ្វើឡើងនាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងបាងកក ជាទីដែលលោកនឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីថៃ លោក ដន ប្រាមុដវីណៃ (Don Pramudwinai)។ លោករដ្ឋមន្ត្រីការបទេសរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការចាប់អារម្មណ៍លើការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយព្រះរាជាណាចក្រថៃ»។

ជាងនេះទៅទៀត លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា ថៃគឺជាដៃគូដ៏ចំណាស់មួយរបស់រុស្ស៊ីនៅក្នុងតំបន់ ខណៈប្រទេសទាំងពីរកំពុងត្រៀមរៀបចំប្រារព្ធខួប នៃទំនាក់ទំនងការទូតអស់រយៈពេល ១២០ឆ្នាំមកនេះ ហើយ ជាមួយគ្នានោះ លោកក៏បានចូលរួមរំលែកទុក្ខផងដែរ ចំពោះការសោយទិវង្គត របស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej) កាលពីខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន ក៏បានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងបាងកក ក្នុងនាមជាមន្ត្រីជាន់ខ្ពស់អាមេរិក គិតចាប់ពី មានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤មក ខណៈទីក្រុងបាងកកកាន់តែខិតជិតចិន៕

ដកស្រង់ពី៖FRESH NEW