Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ សម្តេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅប្រទេសហ្វីលីពីន​

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

 យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អាយប៉ា និងអាស៊ាន៖ រួមគ្នាដើម្បីការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា»។

នៅក្នុងមហាសន្និបាទនោះ នឹងមានកិច្ចប្រជុំជាច្រើន របស់គណៈកម្មាធិការអាយប៉ា ដែលមានដូចជា គណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្ត្រី គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាង AIPA ជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម៕

ដកស្រង់ពី៖FRESH NEW