បណ្តាញសង្គម

BREAKING NEWS: គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ផ្សេងទៀត នៅឃុំគគីរ ស្រុករមាសហែក ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យមន្ត្រីជំនាញចុះដោះចេញ

(ស្វាយរៀង)៖ គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ ដែលជាកេរដំណែលរបស់សហរដ្ឋអាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ១គ្រាប់ទៀតហើយ ត្រូវបានប្រជាពលរដ្ឋអះអាងថា បានកប់ក្នុងដី និងរាយការណ៍ជូនមន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ឲ្យចុះជួយដោះគ្រាប់បែកមួយនេះ។

 គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ ដែលទើបរកឃើញថ្មីនេះ មានទីតាំងនៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមិនឆ្ងាយប៉ុន្មានឡើយ ពីទីតាំងដែលមន្ត្រីជំនាញកំពុងប្រតិបត្តិការ ដោះគ្រាប់បែកគីមី២គ្រាប់ ក្នុងបរិវេណវត្តគគីរ និងសាលាបឋមសិក្សាគគីរ៕

ដកស្រង់ពី៖FRESH NEW