Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ដល់ពលករ-ពលការិនី ១៧នាក់​ ដែលចាញ់បោកមេខ្យល់ទៅធ្វើការ

  • បោះពុម្ព

(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ បានរៀបចំមាតុភូមិនិវត្តន៍ដល់ពលករ ពលការិនីខ្មែរចំនួន១៧នាក់ ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការងារខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី។

 នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា ក្នុងចំណោមពលករ ពលការិនីទាំង១៧នាក់នោះ មានចំនួន១៦នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ និងម្នាក់ទៀត បានមកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។

អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតខ្មែរបានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ ចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ិ ជូនដល់ពួកគេផងដែរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស៖


 

ដកស្រង់ពី៖FRESH NEW