Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំឱ្យអាមេរិកចំណេញតែឯង! រុស្ស៊ីយល់ព្រមលក់ប្រព័ន្ធមីស៊ីល S-400 ឱ្យអារ៉ាប៊ីសាអូឌីត

  • បោះពុម្ព

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធទំនើបៗ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងមកកាន់ទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

 កាលពីថ្ងៃទី០៤ ខែតុលា ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង ហើយនាឱកាសនោះដែរ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកការចរចាទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីទីក្រុងម៉ូស្គូ។

ការចុះហត្ថាលើកិច្ចព្រមព្រៀងនេះ គឺផ្ដោតសំខាន់លើការបញ្ជាទិញពីរុស្ស៊ីនូវប្រព័ន្ធខែលការពារមីស៊ីលរុស្ស៊ី S-400, មីស៊ីលប្រឆាំងរថក្រោះ Kornet-EM, ប្រព័ន្ធរ៉ក្កែត TOS-1A និង កាំភ្លើងយន្ដ AGS-30 រួមទាំងកាំភ្លើង Kalachnikov AK-103។

ដោយឡែកនៅថ្ងៃចន្ទនេះ ថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី RIA អ្នកនាំពាក្យការិយាល័យសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេទេសយោធា លោកស្រី Maria Vorobyova បានបញ្ជាក់កាន់តែច្បាស់ថា កិច្ចព្រមព្រៀងទិញបរិក្ខាយោធាទាំងនេះទទួលបានការយល់ព្រមពីទីក្រុងមូស្គូហើយ ក៏ប៉ុន្តែលោកស្រីមិនបាន បញ្ជាក់ពីទំហំទឹកប្រាក់នោះទេ ខណៈនៅអំឡុងទស្សនកិច្ចរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងវិស័យថាមពល និងវិស័យជាច្រើនទៀតក្នុងទំហំទឹកប្រាក់ ២.១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិក ក៏បានផ្តល់ការអនុញ្ញាតចំពោះគម្រោងលក់ប្រព័ន្ធខែលការពារមីស៊ីល THAAD ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ទៅកាន់ អារ៉ាប៊ីសាអូឌីតផងដែរ។

ចំណែកឯ បើតាមមន្ទីរបញ្ចកោណ ប្រជាជាតិនៅមជ្ឈិមបូព៌ាមួយនេះ បានស្នើទិញយកប្រព័ន្ធបាញ់មីស៊ីលចំនួន ៤៤គ្រឿង, គ្រាប់មីស៊ីល ៣៦០គ្រាប់,ឧបករណ៍ គ្រប់គ្រងប្រតិបត្តិការ ១៦គ្រឿង, និងប្រព័ន្ធរ៉ាដាចំនួន ០៧គ្រឿង របស់ THAAD។

គម្រោងនៃការលក់សព្វាវុធដ៏ទំនើបនេះស្ថិតក្រោមក្របខណ្ឌនៃកញ្ចប់បរិក្ខានិងសេវាកម្មយោធាមានតម្លៃ សរុប ១១០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសជាលើកដំបូង កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អារ៉ាប៊ីសាអូឌីត៕

ដកស្រង់ពី៖FRESH NEW