Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោអញ្ជើញ ដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ពិភាក្សា ពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្តុសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០១៨

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា លើរបៀបវារៈស្តីពីសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្តុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៨។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានសរសេរបញ្ជាក់ក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថា ស្ថិតក្នុងបរិការណ៍សុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោ បាយ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ និងការប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវការអភិវឌ្ ឍរីកចម្រើនលូតលាស់ លើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ជាពិសេសការសម្រេចបាន នូវបង្គោលចរមួយដ៏សំខាន់នៅក្នុងប្រវិត្តសាស្ត្ររបស់ខ្លួន គឺការក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ កន្លងទៅ ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។

សមទិ្ធផលខាងលើ គឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេរ និងក្នុងដំណើរការឆ្លងកាត់ដ៏វែងឆ្ងាយ បត់បែន នៃការលំបាកជាច្រើនរាប់មិនអស់ ហើយទទួលបាននូវសារទរ និងការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយស្មើមុខ និង ស្មើសិទ្ធិ ជាពិសេសបានផ្តល់នូវក្តីសង្ឃឹម និង ភាពជឿជាក់ ចំពោះជោគវាសនាអនាគត របស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល នៅក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបង្គោលចរថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានសមធម៌ សង្គម និង ការថែរក្សាបរិស្ថាន កាន់តែប្រសើរ។

លោកបានសរសេរបន្ថែមថា ឈរលើមូល ដ្ឋាននេះ សេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ត្រូវបាន រៀបចំឡើងក្នុងគោលដៅ ដើម្បីបង្ហាញអំពីលទ្ធផលការងារ ដែលរាជរដ្ឋាភិបាល សម្រចបានព្រមទាំង វិធានការគោលនយោបាយសំខាន់ៗ នៅក្នុងឆ្នាំចុងក្រោយរបស់រាជរដ្ឋភិបាលនីតិកាលទី៥ នៃរដ្ឋសភា ឆ្ពោះទៅរក ការសម្រេច ឲ្យបានជាអតិបរមានូវគោដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការ អនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំតាំងពីដើមនីតិកាលមក ដើម្បីឆ្លើយតបទៅនឹងដំណើរការនៃការផ្លាស់ប្តូរជារចនាសម្ព័ន្ធរបស់សង្គម-សេដ្ឋកិច្ច នៅក្នុងបរិការណ៍ថ្មី ទាំងកម្រិតជាតិ និងអន្តរជាតិ។

លោកបានសរសេរបន្ថែមទៀតថាឆ្នាំ២០១៨ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលពី៤ផង និង ជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ផង។ ដូចនេះ រាជារដ្ឋាភិបាលត្រូវធានាឲ្យការបោះឆ្នោតទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់និងប្រកប ដោយតម្លាភាពទន្ទឹមនឹងការធានាឲ្យ បាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនិងហរិញ្ញវត្ថុជាទូទៅជាពិសេសការធានារក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និង ស្ថេរភាពសង្គម ដែលសម្រេចបានមកដោយលំបាក ឲ្យស្ថិត ស្ថេរគង់វង្ស ចីរកាល ក៏ដូចជាការបន្តទប់ស្កាត់រាល់ឧបាយកល និង ការប៉ុន ប៉ង តាមគ្រប់រូបភាពដែលមានគោលបំណងធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសភាពវឹកវរនិងអស្ថេរភាព។

ម៉្យាង ទៀតនិន្នាការ នៃការផ្លាស់ប្តូរថ្មីនៅក្នុងបរិការណ៍ ពិភពលោកទាំងក្នុងទិដ្ឋភាពភូមិសាស្រ្ត នយោបាយទាំងក្នុងទិដ្ឋភាព ភូមិសាស្រ្តសេដ្ឋកិច្ច និង ទាំងក្នុងទិដ្ឋភាពចរន្តទិដ្ឋភាពចរន្ត នយោបាយ-សង្គម រួមទាំងបញ្ហាសន្តិសុខ នៅក្នុង តំបន់និងពិភពលោក អាចនឹងបង្កើនកម្រិតហានិភ័យ ដល់សេដ្ឋកិច្ចពិភពលោកឲ្យកាន់តែខ្ពស់ ថែមទៀតទោះ បីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងមានលក្ខណៈប្រសើរជាងបណ្តាឆ្នាំកន្លងទៅក្តី។

នៅក្នុងក្របខណ្ឌនេះ កម្ពុជាត្រូវបានបន្តជំរុញ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ ឲ្យកាន់តែខ្លាំងក្លា និងការធ្វើទំនើបកម្មវិស័យកសិកម្ម ព្រមទាំងត្រូវជំរុញ ការអភិវឌ្ឍវិស័យកសិកម្ម ដូចជា៖ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូននិងឡូជីកស្ទីក និង វិស័យហរិញ្ញវត្ថុ ព្រមទាំវិស័យឌីជីថលឲ្យកាន់តែខ្លាំងថែមទៀតដើម្បីបង្កើតជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី បន្ថែមលើកម្លាំង ចលករអូសកំណើនចាស់ប្រពៃណីដូចជា៖ វិស័យកាត់ដេរ សំណង់ និង វិស័យកសិកម្ម ដែលកំពុងប្រឈម មុខនឹងបញ្ហាផលិតភាពទាប និងហានិភ័យនៃការថមថយ ក៏ដូចជាកត្តាវិបត្តិពីខាងក្រៅ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវបន្តធ្វើការកែទម្រង់វិស័យសាធារណៈ និងបន្តលើកកម្ពស់សមត្ថភាព ព្រមទាំងធនធាន មនុស្សដើម្បីជាមូលដ្ឋានសម្រាប់កែទ្រទ្រង់ដល់ដំណើរឈានឡើងរបស់កម្ពុជា ក៏ដូចជាដើម្បីលើក កម្ពស់បរិសា្ថនវិនិយោគ និង ធុរកិច្ចឲ្យកាន់តែប្រសើរឡើង។

ថវិកាឆ្នាំ ២០១៨ ដែលជាឆ្នាំចុងក្រោយ នៃនីតិកាលទី៥នៃរដ្ឋសភា ត្រូវតែជាថវិការយុទ្ធសាស្រ្តនៃការពូនផ្តុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានៅក្នុងសភាពការណ៍តំបន់ និងពិភពលោក ដែលកាន់តែមានសភាពស្មុគស្មាញ ដើម្បីបន្ តរក្សាសន្តិភាពនិងស្ថេរភាពក៏ដូចជាការទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឃ ប្រកបដោយគុណភាព និងចីរភាពតទៅមុខឥតឈប់ឈរ ក្នុងនីតិកាលបន្តបន្ទាប់ទៀត។

ទោះបីល្បឿន នៃការកែទម្រង់នេះនៅមានកម្រិតខុសៗគ្នាក៏ដោយ។ ប្រការនេះ បានបង្កើនការជឿជាក់មកលើសមត្ថភាព ដឹកនាំ និងគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។ ជាក់ស្តែង ទំហំសេដ្ឋកិច្ចជាតិ(ផ.ស.ស តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១, ៣២៦, ៩២៨លានរៀល ឫសមមូលនឹងប្រមណជាង ១៥, ២៣៧លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៣ ដល់៨៩៥០៩ ៤២២លានរៀល ឬសមមូលនឹងប្រមាណជាង ២២, ១៧២លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹង បន្តឡើងដល់ ៩៩, ១១៦, ០៤១លានរៀល ឬសមមូលនឹងប្រមាណជាង២៤, ៥៥២លានដុល្លា អាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ធៀបនិង ផ.ស.ស ក៏កើនឡើងពី ១, ០៤២លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១ ៤៣៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ប្រមាណ ១,៥៦៨ដុលា្លអាមេរិកក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលអត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់ ៤,០៥០រៀលក្នុងមួយដុល្លាអាមេរិក ហើយអត្រាអតិផរណា ជាមធ្យមស្ថិតក្នុងរង្វង់៣% ដែលជាកម្រិតមួយទាប និងអាចគ្រប់គ្រងបាន នៅក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនិងនេះទុនបម្រុងអន្តរជាតិក៏បានកើនឡើងពី៣,៦៤៣លានដុលា្លអាមេរិកក្នុងឆ្នាំ២០១៣ ដល់ ៧,៥៣៩លាន ដុលា្លអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ៧,៨៥៣លានដុលា្លអាមេរិកនៅឆ្នាំ២០១៨។

តុល្យភាព ជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងជាលំដាប់ ក្នុងខណៈដែលកម្រិតបំណុល សាធារណៈរបស់កម្ពុជា មានអនុបាតបំណុលទាបបំផុតនៅក្នុងតំបន់ដែលឆ្លុះបញ្ចាំងពីហានិភ័យទាបនិងចីរភាពនៃបំណុលសាធារណៈ របស់កម្ពុជា។ ជាមួយនឹងកំណើនខាងលើនេះ អត្រានៃភាពក្រីក្រ ដែលបានធ្លាក់ចុះពីប្រមាណ ៥៣,៥%ក្នុងឆ្នាំ២០០៤ មកត្រឹមតែប្រមាណ១៣,៥%ក្នុងឆ្នាំ២០១៤នោះនឹងបន្តកាន់តែធា្លក់ចុះមកថែមទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមេគុណជីនីដែលបានធា្លក់ចុះពី ០,៣៨០ ក្នុងឆ្នាំ២០០៤ មកត្រឹម ០,២៩៥ក្នុងឆ្នាំ២០១៤នោះ ក៏ត្រូវបានរំពឹងថា កាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ។

ប្រការនេះ បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំប៉ុណ្ណោះទេតែកំណើននេះក៏កាន់តែ មានបរិយាប័ន្នហើយការបែងចែក ផលនៃកំណើនក៏កាន់តែសមធម៌ផងដែរ។

ម្យ៉ាងវិញទៀត ការសម្រេចចិត្តទិញយកមកគ្រប់គ្រងវិញនូវគម្រោងផ្លូវ និងស្ពានមួយចំនួនជាបន្តបន្ទាប់ ពីវិស័យឯកជន នៅក្នុង ក្របខ័ណ្ឌនៃយន្តការភាពជាដៃគូរវាងរដ្ឋនិង វិស័យឯកជនក៏បានជួយដោះស្រាយ ការលំបាកនិងជួយ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ក្រៅពីការសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាព នៃសេវាសាធារណៈទាំងតាមរយៈចំណាយុចរន្តថវិកាជាតិនិងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឲ្យ ការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង និងកាន់តែខិតជិតដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

ជាក់ស្តែងខាងផ្នែកចំណូលយើងសម្រេចបាននូវការបង្កើនទំហំចំណូលចរន្តថវិការរដ្ឋសរុបពី ៩,១១០, ៨៤៨លានរៀល ឫសមមូលនឹង ២ ២៦៤លានដុល្លាអាមេរិក ដែលត្រូវជា ១៤,៨៦% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១៦, ៤៦៨, ៩៩៧ លានរៀល ឫសមមូលនឹង ៤, ៤០៦, ៨១០លានដុលា្លអាមេរិក ដែលត្រូវជា ១៨,៤០%នៃ ផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ១៨, ៤០៦ ,៨១០លានរៀល ឬសមមូលនឹង ៤,៥៦០លានដុលា្លអាមេរិក នៅក្នុងឆ្នាំ២០១៨ ដែលត្រូវជា១៨,៥៧% នៃផ.ស.ស ពោលគឺ ចំណូលចរន្តថវិការរដ្ឋបានកើនឡើងប្រមាណពីរដង។ ប្រការនេះ គូសបញ្ជាក់ថាកម្ពុជាសម្រេចបាននូវកំណើននៃចំណូលប្រមាណជិតមធ្យម១ពិន្ទុភាគរយនៃផ.ស.ស ក្នុងមួយឆ្នាំ ពោលគឺ លើសពីគោលដៅ០,៥០ពិន្ទុភាគរយនៃ ផ.ស.ស ជាមធ្យមប្រចាំឆ្នាំ និងលើសពីកម្រិត១៧,៣៥%នៃផ.ស.ស សម្រាប់គោលដៅឆ្នាំ២០១៨ ដូចដែលមានកំណត់ក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨។

ការសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ និងមិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបាននាំកម្ពុជាដែលធ្លាប់មានចំណូលថវិការជាតិធៀបនឹង ផ.ស.ស ទាបជាងគេក្នុងតំបន់ ឲ្យឡើងដល់កណ្តាលធៀបនឹងគេវិញ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហរិញ្ញវត្ថុអន្តរជាតិដទែទៀតក៏បានផ្តល់ការវាយតម្លៃខ្ពស់លើសមិទ្ធិផលនៃការខិតខំប្រឹងប្រែងនេះផងដែរថាមិនធា្លប់មានពីមុនមកនៅក្នុងបណ្តាប្រទេសក្នុងតំបន់ផងដែរ។គូសបញ្ជាក់ផងដែរថា សមាមាត្រនៃចំំណូលថវិកាពីប្រភពហរិញ្ញប្បទានក្រៅប្រទេសក្នុងចំនែកថិវិកាជាតិបានថយចុះពីប្រមាណជិត ៧០%នៅក្នុងឆ្នាំ១៩៩៥ មកត្រឹមតែប្រមាណ២១,៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៧ ហើយនឹងបន្តថយចុះមកទៀតមិនដល់២០%ផងនៅឆ្នាំ២០១៨។ ប្រការនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុនដែលនេះគឺជាផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអនុវត្តក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេនូវវិធានការមុតស្រួចទាំងឡាយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលបានចាប់ផ្តើមតាំងពីនីតិកាលមុនមក។

ទន្ទឹមនឹងនេះដែរ ខាងផ្នែកចំណាយវិញ គឺយើងបានបង្កើនទំហំចំណាយថវិការដ្ឋសរុបពី ១៣,៤៧៥,៩២៣លានរៀល ឫសមមូលនឹង ៣, ៣៤៨លានដុល្លាអាមេរិក ដែលត្រូវជា២១,៩៧% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ ២១,១៥១,៩៨៥លានរៀល ឬសមមូលនឹង ៥,២៤០លានដុល្លាអាមេរិក ដែលត្រូវជា២៣,៦៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់២៤,៣៧៥,១០២លានរៀល ឬសមមូលនឹង ៦,០៣៨លានដុល្លាអាមេរិក ដែលត្រូវជា២៤,៥៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបថវិការដ្ឋត្រូវបានបង្កើនជិតពីរដង សម្រាប់គាំទ្រដល់ការកែទម្រង់នានានិងសកម្មភាពការងារសំខាន់ៗចាំបាច់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈ ការអប់រំ សុខាភិបាល ព្រមទាំងការវិនិយោគលើការពង្រឹងការតភ្ជាប់ ភាពប្រកួតប្រជែងនិងផលិតភាពសេដ្ឋកិច្ចព្រមទាំងការទ្រទ្រង់កំណើនសេដ្ឋកិច្ចឲ្យសម្រេចបាន៧%។ជាក់ស្តែងយើងបានបង្កើនចំណាយយ៉ាងច្រើនចំពោះវិស័យ និងក្រសួងអាទិភាពនានា ដោយក្នុងនោះ

-ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនពីប្រមាណតែ ១,០៨១,៦៦២លានរៀល ឬសមមូលនឹងប្រមាណ ២៣៩លានដុលា្លអាមេរិក ដែលត្រូវជា១,៧៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,៧៣៩,៩១៣លានរៀល ឬសមមូលនឹងប្រមាណ ៦៧៩លានដុលា្លអាមេរិក ដែលត្រូវជា៣,០៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយបន្តឡើងដល់ប្រមាណ ៣,៤៣៨,០០៨លានរៀល ឬសមមូលនឹងប្រមាណ ៨៥២លានដុលា្លអាមេរិក ដែលត្រុវជា៣,៤៧% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួង អប់រំ យុវជន និងកីឡាត្រូវបានបង្កើនជាងបីដង។

-ចំណាយសរុបរបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនពីប្រមាណតែ ៨៥៧,៦៨២លានរៀល ឬសមមូលនឹងប្រមាណ ២១៣លានដុលា្លអាមេរិក ដែលត្រូវជា ១,៤០% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៦៩៧,៦១៥ លានរៀល ឬសមមូលនឹងប្រមាណ ៤២១លានដុលា្លអាមេរិក ដែលត្រូវជា ១,៩០% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ១,៩៦៧,៨៥១ លានរៀល ឫសមមូលនឹងប្រមាណ ៤៨៧លានដុលា្លអាមេរិក ដែលត្រូវជា ១,៩៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួងសុខាភិបាលត្រូវានបង្កើនជិតពីរដងកន្លះ។

-ចំណាយសរុបរបសើវិស័យកសិកម្មទាំងមូល ត្រូវបានបង្កើនពីប្រមាណ ១,២៤៤,៤២៧លានរៀល ឬសមមូលនឹងប្រមាណ ៣០៩លានដុល្លាអាមេរិក ដែលត្រូវជា ២,០៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៤៥៧,៩១៥លានរៀល ឬសមមូលនឹងប្រមាណ ៣៦១លានដុលា្លអាមេរិក ដែលត្រូវជា ១,៦៣%នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ដោយក្នុងនោះ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនពីប្រមាណតែ ១៤៣,៣៤៩លានរៀល ឬសមមូលនឹងប្រមាណ ៣៦លានដុលា្លអាមេរិក ដែលត្រូវជា ០,២៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដលប្រមាណ ៤៣៩,៤៨០លានរៀល ឬសមមូលនឹងប្រមាណ ១០៩លានដុលា្លអាមេរិក ដែលត្រូវជា ០,៤៩% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយទំហំចំណាយនេះនៅឆ្នាំ២០១៨ នឹងនៅបន្តស្ថិតក្នុងកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ ពោលគឺ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនជិតបីដង។

ក្រៅពីការបង្កើនទំហំនៃចំណាយយើងក៏បានខិតខំបង្កើនគុណភាពចំណាយថែមទៀតតាមរយៈការបន្តបង្កើនប្រសិទ្ធិភាពនៃការវិភាគថវិកា និងការលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និង បចេ្ចកទេស ដោយបានធ្វើឲ្យកម្រិតការចាយក្នុងទំហំទឹកប្រាក់ដដែល តែទទួលបាននូវទំនិញ សេវា និងសំណង់ ក្នុងបរិមាណច្រើនជាងមុន គុណភាពល្អជាងមុន និងតម្រង់ចំណាយឲ្យកាន់តែចំទិសដៅ និងអាទិភាពជាងមុន។ លើសពីនេះ យើងក៏សម្រេចបាននូវអតិរេកថវិកាចរន្តជាប់ជាប្រចាំនៅក្នុងឆ្នាំថវិកានីមូយៗសម្រាប់យកទៅបង្កើនការវិនិយោគសាធារណៈ។

ជាក់ស្តែង ចំណាយវិនិយោគផ្ទាល់ដោយហរិញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនពីប្រមាណតែ ១,២៥៩,៧៩៣លានរៀល ឬសមមូលនឹងប្រមាណ ៣១៣លានដុលា្លអាមេរិក ដែលត្រូវជា ២,០៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,១៨៣,៧០០លានរៀល ឬសមមូលនឹងប្រមាណ ៥៤១លានដុលា្លអាមេរិក ដែលត្រូវជា ២,៤៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ២,៩២៥,៨០០លានរៀល ឬសមមូលនឹងប្រមាណ ៧២៥លានដុល្លាអាមេរិក ដែលត្រូវជា ២,៩៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនជិតពីរដងកន្លះ។

ប្រការនេះគីជាឆ្លុះបញ្ចាំងពីសមត្ថភាព និងឯករាជ្យភាពខាងថវិការបស់កម្ពុជានិងលទ្ធផលនៃការប្រកាន់ខ្ជាប់នូវវិន័យថវិកានិងនិយាមថវិកាព្រមទាំងបានផ្តល់លទ្ធភាពដល់ការបង្កើនប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាលសម្រាប់ត្រៀមទប់ទល់បញ្ហាប្រឈមវិបត្តិកលិយុគនិងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នាផងដែរ ក្រៅពីបានដំឡើងបៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំដែលជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅជាង១លានរៀលនៅឆ្នាំ២០១៨និងបានបើកប្រាក់បៀវត្សទាន់ពេលវេលាក្នុងសប្តាហ៍ទី៤នៃខែនីមួយៗតាមប្រព័ន្ធធនាគាររាជរដ្ឋាភិបាលក៏បានផ្តោតការលើកទឹកចិត្តនិងមធ្យោបាយមួយចំនួនទៀតតាមរយៈការអនុវត្តនូវគោលនយោបាយផ្តោតការយកចិត្តទុកដាក់ដល់ធនធានមនុស្សនិងការផ្ទេរថវិកាឲ្យដល់អង្គភាពដែលអនុវត្តការងារផ្ទាល់ បន្ថែមពីលើអត្ថប្រយោជន៍ខាងហរិញ្ញវត្ថុមួយចំនួនទៀត ដូចជា៖ការដំឡើងរបបប្រាក់បេសកម្មនិងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់សោធននិវត្តន៍ និងរបបតាវកាលិកផ្សេងៗទៀត ជូននិវត្តជនជាបន្តបន្ទាប់ផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ផ្ទាល់របស់រដ្ឋក្នុងគោលដៅសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ដូចជាកិច្ចអន្តរាគមន៍របស់រដ្ឋនៅក្នុងការប្រមូលទិញស្រូវបីកសិករ ដើម្បីទ្រទ្រង់ថ្លៃស្រូវកុំឲ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារខ្លាំងពេក ដោយមិនសមហេតុផលជាដើម។ក្នុងន័យនេះ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៨ ត្រូវបានកំណត់តាមសូចនាករសំខាន់ៗ

សូកចនាករសេដ្ឋកិច្ច ២០១៦ ២០១៧ ២០១៨

ប៉ាន់ស្មាន ព្យាករ ព្យាករ

ផ.ស.ស តាមថ្លៃបច្ចប្បន្ន (លានរៀល) ៨០, ៥៥៨ ៥៣២ ៨៩ ៥០៩ ៤២២ ៩៩ ១១៦ ០៤១

កំណើននៃផ.ស.ស តាមថ្លៃថេរ(%) ៧,០ ៦,៩ ៦,៩

ផ.ស.ស សម្រាប់មនុស្សម្នាក់ (ដុល្លាអាមេរិក) ១ ៣០២ ១ ៤៣៥ ១ ៥៦៨

អតិផរណា (អត្រាមធ្យមប្រចាំឆ្នាំ) ៣,០ ៣,៨ ៣,៥

អត្រាប្តូរប្រាក់ (ដុល្លាអាមេរិក/រៀល) ៤ ០៥៦ ៤ ០៣៧ ៤ ០៣៧

សមតុល្យគណនីចរន្ត (% នៃផ.ស.ស) -៩.០ -៧.៩ -៨,៤

ទុនបម្រុងអន្តរជាតិ (លានដុល្លាអាមេរិក) ៦ ៧៣១ ៧ ៥៣៩ ៧ ៨៥៣

ទុនបម្រុងអន្តរជាតិ (ចំនួនខែនៃការនាំចូល) ៥.៥ ៥,៧ ៥,៤

ក្នុងគោលបំណងសម្រេចឲ្យបាននូវគោលនយោបាយខាងលើ ក្របខ័ណ្ឌថវិកាឆ្នាំ២០១៨ ត្រូវបានកំណត់ដូចខាងក្រោម៖

សូចនាករថវិកា ២០១៦ ២០១៧ ២០១៨

ច្បាប់ អនុវត្ត ច្បាប់ គ្រោង

ចំណូលក្នុងប្រទេសថវិការដ្ឋ (% ផ.ស.ស) ១៧,៨២ ១៨,៨៩ ១៨,៥៧ ១៨,៧៥

-ចំណូលចរន្ត (% ផ.ស.ស) ១៧,៦៦ ១៨,៧៤ ១៨,៤០ ១៨,៥៧

ចំណាយសរុបថវិការដ្ឋ (% ផ.ស.ស) ២២,៧០ ២២,០៣ ២៣,៦៣ ២៤,៥៩

-ចំណាយចរន្ត(% ផ.ស.ស) ១៤,៦៨ ១៤,២៨ ១៥,៤២ ១៦,០៩

អតិរេកចរន្ត(% ផ.ស.ស) ២,៩៨ ៤,៤៦ ២,៩៨ ២,៤៨

ឪនភាពសរុប(% ផ.ស.ស) -៤,៨៧ -៣,១៣ -៥,០៧ -៥,៨៤

-គម្រោងចំណូលថវិកាថ្នាក់ជាតិ មានសមាសធាតុដូចខាងក្រោម៖

សូចនាករថវិកា ២០១៦ ២០១៧ ២០១៨

ច្បាប់ អនុវត្ត ច្បាប់ ច្បាប់

ចំណូលថវិកាថ្នាក់ជាតិសរុប(% ផ.ស.ស) ២១,៨៦ ២២,៩៨ ២២,៥៥ ២២,៦៤

ចំណូលក្នុងប្រទេសថ្នាក់ជាតិ (% ផ.ស.ស) ១៦,៨១ ១៧,៨៧ ១៧,៤៨ ១៧,៨០

ចំណូលចរន្តថវិកាថ្នាក់ជាតិ (% ផ.ស.ស) ១៦,៦៤ ១៧,៧២ ១៧,៣២ ១៧,៦២

ចំណូលមូលធន (%ផ.ស.ស) ៥,២២ ៥,២៦ ៥,២៣ ៥,០២

ចំណូលមូលធនក្នុងប្រទេស (% ផ.ស.ស) ០,១៦ ០,១៥ ០,១៧ ០,១៨

ចំណូលមូលធនក្រៅប្រទេស (% ផ.ស.ស) ៥,០៦ ៥,១១ ៥,០៧ ៤,៨៤៕

ដកស្រង់ពី៖ដើមអម្ពិល