បណ្តាញសង្គម

៣ថ្ងៃនៃព្រះរាជពិធីបុណ្យទូក ខេត្តកោះកុង ទទួលភ្ញៀវជាតិ-អន្តរជាតិជាង៣ម៉ឺននាក់

(កោះកុង)៖ មន្រ្តីមន្ទីរទេសចរណ៍ ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងខេត្តកោះកុង ទទួលភ្ញៀវជាតិ និងអន្តរជាតិ សរុបចំនួនសរុប ៣១,២៦៨នាក់ ក្នុងនោះភ្ញៀវជាតិ មកពីបណ្តាខេត្តមាន ចំនួន២៨,០១៧នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៣,២៥១នាក់ ។

មន្ត្រីដដែល បានបន្តថា ក្នុងឆ្នាំ២០១៧ មានភ្ញៀវជាតិ-អន្តរជាតិ ចូលមកដំណើរកំសាន្ត ក្នុងទឹកដីខេត្តកោះកុង មានកំណើន កើនឡើងខ្ពស់ជាង ឆ្នាំ២០១៦ ហើយកត្តាមានការ កើនខ្ពស់នេះមានមូល ហេតុធំៗ៣៖ ទី១៖ ដោយស្ពានកោះកុង ឆ្លងដៃព្រែកកោះប៉ោ របស់ក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវធ្វើដំណើរឆ្លងកាត់ មិនតម្រូវឲ្យបង់ប្រាក់ ព្រោះរាជរដ្ឋាភិបាល បានទិញ ពីក្រុមហ៊ុន លី យ៉ុងផាត់ មកជាសម្បត្តិរដ្ឋវិញ ។ ទី២៖ រដ្ឋបាលសាលាខេត្ត រៀបចំពិធីសប្បាយៗច្រើន។ ទី៣៖ មានការរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនិង អាជ្ញាធរខេត្ត រក្សាសណ្តាប់ធ្នាប់ រក្សាសន្តិសុខបានល្អ និងមានកន្លែងដំណើរ កំសាន្តច្រើនកន្លែង ៕

ដកស្រង់ពី ៖ដើមអម្ពិល