Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខណ្ឌដង្កោប្រកាសតែងតាំងមន្ត្រីក្រោមឱវាទ និងដាក់ផែនការដោះស្រាយបញ្ហាជូនពលរដ្ឋ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ជាមួយការប្រកាសតែងតាំងមន្ត្រីក្រោមឱវាទមាន អនុប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ អនុប្រធានអង្គភាពលទ្ធកម្ម ប្រធានការិយាល័យធម្មការ ប្រធានមណ្ឌលសុខភាពព្រែកកំពឹស និងប្រធានប៉ុស្តិ៍សុខភាពប្រទះឡាង និងដាក់ផែនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

 កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីអភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេស ការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។

លោក នុត ពុធដារ៉ា បានធ្វើការណែនាំឲ្យសង្កាត់ទាំងអស់យកចិត្តទុកដាក់ធ្វើវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យបានជាប្រចាំខែយកចិត្តទុកដាក់បង្ការ និងបង្រ្កាបបទល្មើសនានា កុំឲ្យកើតមានក្នុងមូលដ្ឋាន បន្តចាត់វិធានការលុបបំបាត់ចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ យកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យបរិស្ថានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសាធារណៈនានាជាប់ជាប្រចាំ ជាពិសេសផ្លូវ២១៧ ក្នុងភូមិសាស្ត្រសង្កាត់ដង្កោ និងសង្កាត់ជើងឯក៕

ដកស្រង់ពី៖FRESH NEWS