Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងទេ ថាស្អែកជា​ខួប​២៥ឆ្នាំ នៃការដាក់បញ្ជូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិ​ភព​លោក​​

  • បោះពុម្ព

ថ្ងៃស្អែកនេះជាខួប២៥ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំពិធីអបអរខួប២៥ឆ្នាំនេះនៅខាងមុខប្រសាទអង្គរវត្ត។

នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៨ ខែធ្នូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងកិច្ចប្រជុំលើទី១៦របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក រមណីដ្ឋានអង្គរ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅថ្ងៃស្អែក បើតាមអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ នឹងមានរៀបចំការសម្តែងសិល្បៈច្រើនទម្រង់ និងមានចាក់បញ្ចាំងវីដេអូអបអរខូបទី២៥ឆ្នាំនេះផងដែរ។ បើតាមអាជ្ញាធរជាតិអប្សរា ការរៀបចំពិធីនេះគឺដើម្បីផ្សព្វផ្សាយបើនិយាយពីរមណីយដ្ឋានអង្គរពិតណាស់ការនឹកដល់ដំបូងគេរបស់អ្នកទេសចរពិតជាប្រាសាទអង្គរវត្ត មុននឹងនឹកដល់ប្រាសាទដទៃទៀត។

បើតាមឯកសាររបស់អាជ្ញាធរជាតិអប្បរា ប្រាសាទអង្គរវត្តកសាងនៅសតវត្សទី១២ នៃគ.ស ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ការកសាងប្រាសាទនេះគេប៉ាន់ស្មានថាប្រើរយៈពេលអស់៣០ឆ្នាំទើបរួចរាល់ជាស្ថាពរ។ សម្រាប់នៅសម័យកណ្តាលសតវត្សទី១៦នៃគ.ស ប្រាសាទអង្គរវត្ត មានឈ្មោះថាព្រះពិស្ណុលោក ពោលគឺយកតាមមរណៈនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២។នេះបើតាមឯកសារដដែល៕ពីមោទនជាតិខ្មែរ និងលើកកម្ពស់បេតិកភណ្ឌដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ។ឆ្នាំ២០១៧។

ដកស្រង់ពី៖Sabay