Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមថែរក្សាសុខភាព! ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ អាកាសធាតុចុះត្រជាក់ខ្លាំងទូទាំងប្រទេស ពិសេសនៅតំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៣អង្សាសេ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។

តាមក្រសួងធនធានទឹក ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ថយចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។

ក្រសួងបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង៕

ដកស្រង់ពី៖FRESH NEWS