បណ្តាញសង្គម

ព្រឹក​នេះ​ត្រជាក់​ខ្លាំង ដឹង​ថា​សីតុណ្ហភាព​នៅ​ភ្នំពេញ​ធ្លាក់​នៅ​​ប៉ុន្មាន​អង្សា​ទេ?

សម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលមកគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន ធ្វើឲ្យតំបន់ជិតនោះចុះត្រជាក់ខុសពីធម្មតា រួមទាំងប្រទេសកម្ពុជាផង។ ចំណែកសីតុណ្ហភាពនៅភ្នំពេញ បានធ្លាក់មកនៅត្រឹម ១៨អង្សាសេប៉ុណ្ណោះ ចាប់ពីវេលាទៀបភ្លឺរហូតដល់ម៉ោង ៧ព្រឹក និងកើនឡើងដល់១៩ អង្សាសេ មិនខុសព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពអាកាសធាតុប្រទេសកម្ពុជាពិតជាមានការប្រែប្រួលចុះត្រជាក់ខុសពីធម្មតា ដោយសារសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលមកគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន។

សីតុណ្ហភាពគ្រប់ខេត្តនៅទូទាំងប្រទេសកម្ពុជា សុទ្ធតែធ្លាក់ចុះមកនៅត្រឹមរង្វង់ ២០អង្សាសេនាពេលព្រលឹម និងអាចកើនដល់ ២៥-២៧អង្សាសេនាពេលថ្ងៃត្រង់។ ដោយឡែកនៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជាស្ទឹងត្រែង ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងប៉ៃលិនជាដើម សីតុណ្ហភាពបានធ្លាក់ចុះដល់ក្រោម ២០អង្សាសេនាពេលព្រលឹម។នៅវេលាម៉ោង៨ ដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ថារងាប្លែក។តាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពត្រជាក់ខ្លាំងបែបនេះ អាចមានរហូតដល់ថ្ងៃ២២។

ក្នុងនោះ សីតុណ្ហភាពខុសគ្នាទៅតាមតំបន់ដូចខាងក្រោម៖ ១. តំបន់ជួរភ្នំដងរែក សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៣អង្សារសេ។

២. បណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៥អង្សារសេ។

៣. បណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា នឹងថយចុះ មកនៅក្នុងរង្វង់ ១៧-១៨អង្សារសេ។ ៤

. បណ្តារាជធានី-ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៩-២០អង្សាសេ លើកលែងតែខេត្តកែប កំពត និងខេត្តព្រះសីហនុ ដែលមិនសូវចុះត្រជាក់ខ្លាំង៕

ដកស្រង់ពី៖Sabay