Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ញាក់សាច់! ទាហានឥណ្ឌូណនេស៊ី ហ្វឹកហាត់ហុតឈាមពស់ស្រស់ៗ គួរឲ្យញញើត

  • បោះពុម្ព

ទាហានឥណ្ឌូនេស៊ី បានបង្ហាញការហ្វឹកហាត់ពិសេសរបស់ខ្លួន ដើម្បីបង្អួតលេខាធិការការពារជាតិសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុង ចាកាតា កាលពីពេលថ្មីៗនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្រុមទាហានបានបង្ហាញការហ្វឹកហាត់ដ៏គួរឲ្យស្រៀវសាច់ ជាមួយសត្វពស់ ។

បន្ទាប់ពីដាក់ពង្រាយពស់នៅលើដីរួច ទាហានទាំងនោះបានចាប់ផ្ដើមកាត់ក្បាលពស់ ហើយបន្តក់ឈាមឲ្យគ្នាហុតទៅវិញទៅមក។ ក្រៅពីការហ្វឹកហាត់ជាមួយសត្វពស់ ទាហានឥណ្ឌូនេស៊ីក៏បានបង្ហាញការហ្វឹកហាត់ផ្សេងទៀតដូចជា រមៀលខ្លួនលើអំបែងកែវ, យកក្បាលបំបែកដុំឥដ្ឋ និងដើរលើភ្លើងផងដែរ៕

ដកស្រង់ពី៖Sabay