Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តិបទល្មើសកំពុងជាប់ឃុំ ក្នុងពន្ធធនាគារកម្ពុជា ជាង១ពាន់នាក់ មាន៤៦សញ្ជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ជនបរទេសដែលបានប្រព្រឹត្តិបទល្មើស ហើយកំពុងជាប់ឃុំក្នុងពន្ធធនាគារកម្ពុជាមានចំនួន១,១៣០នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ចំនួន៤៦សញ្ជាតិ។

នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែល ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ជនបរទេសទាំង១,១៣០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធធនាគារនោះមាន ជនដែលត្រូវចោទចំនួន២០៤នាក់ (ស្រី៤៣នាក់), ជនជាប់ចោទចំនួន១០៨នាក់ (ស្រី៣០នាក់), ពិរុទ្ធជន ចំនួន៣៩១នាក់ (ស្រី១៣៤នាក់) និងទណ្ឌិតចំនួន១៦២នាក់ (ស្រី៥៨នាក់)។

ដោយឡែកសម្រាប់ឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា ចំនួន៣៧៦លើក មនុស្ស១,៧៧១នាក់ មាន៣៧សញ្ជាតិ។ សូមជម្រាបថា លទ្ធផលនៃការជំរឿនអគ្គនាយកដ្ឋានអន្តោប្រវេសន្តបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ FRESH NEWS