បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល!

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរបស់ភ្នាក់ងារ Fresh Newsនារសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨ពាក់ព័ន្ធនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានណែនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធដោះស្រាយជាបន្ទាន់ចំពោះករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោលកម្មករនោះលោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់នូវចម្លើយប្រកបដោយក្តីរីករាយនារសៀលថ្ងៃនេះថាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រួចហើយនូវថវិកាបុរេប្រទានប្រមាណ៤.៦លានដុល្លារអាមេរិកសម្រាប់យកទៅទូទាត់ប្រាក់បៀវត្សនិងប្រាក់ផ្សេងៗជូនបងប្អូនកម្មករនិយោជិតចំនួនជាង៤ពាន់នាក់ នៃរោងចក្រចំនួន៩ដែលត្រូវបិទទ្វារដោយម្ចាស់រត់ចោល។

លោក ហេង សួរ បានបញ្ជាក់ថាចំពោះមុខលោករដ្ឋមន្រ្តី អ៉ិត សំហេង បានផ្តល់ការណែនាំដល់មន្ត្រីពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យគណនាទំហំទ្រព្យសម្បត្តិ និងត្រៀមទូទាត់ ថវិកាជូនបងប្អូន កម្មករនិយោជិតចាប់ពីសប្តាហ៍ក្រោយនេះតទៅ។

ដូច្នេះសូមបងប្អូនកម្មករ និយោជិតនៃរោងចក្រទាំង៩មានភាពហ្នឹងហ្នរហើយសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន។ សម្តេចលោកបានចុះជាប់ជាមួយបងប្អូន កម្មករយើងដូច្នេះ លោកបានជ្រាបអំពីស្ថានភាពពិតរបស់ បងប្អូនដូច្នេលោកនឹងមិនឱ្យ បងប្អូនមានការព្រួយបារម្ភលើរឿងនេះទេ។

រាជរដ្ឋាភិបាលនឹងទទួល ខុសត្រូវបំពេញបន្ថែមនូវថវិកាដើម្បីដោះស្រាយ បន្ទុកបៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ របស់បងប្អូនកម្មករនិយោជិត ប្រសិនជាការលក់ឡៃឡុង ទ្រព្យសម្បត្តិរោងចក្រ ដែលបិទទ្វារនោះមិនអាច ដោះស្រាយបានគ្រប់ចំនួន។

លោកហេង សួរបានបន្ថែមថា ក្រៅពីការផ្តល់នូវថវិកាបុរេប្រទាននេះ រាជរដ្ឋាភិបាលក៏បានបង្កើត នូវយន្តការបន្ថែមដើម្បីទប់ស្កាត់ការរត់ចោលបែបនេះនិងបានកែសម្រួល យន្តការដោះស្រាយ ករណីរោងចក្របិទ្វារដោយម្ចាស់រត់ចោល នេះឱ្យកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន ជាពិសេសការដោះស្រាយក្តីកង្វល់ របស់បងប្អូនកម្មករ និយោជិត  ដែលធ្វើការនៅតាមរោងចក្រទាំងនោះ៕

ដកស្រង់ពី៖ FRESH NEWS