Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការបរទេស បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅសម្រាប់ ឆ្នាំ២០១៨

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបើក សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ខ្លួននៅទីស្ដីការ ក្រសួងការបរទេស។

ពិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិង កិច្ចសហប្រតិបត្តិការអន្តរជាតិនិងមានការចូលរួមដោយថ្នាក់ដឹក នាំនិងមន្ត្រីរបស់ ក្រសួងការបរទេសក៏ដូចជា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់ កម្ពុជាមួយចំនួនទៀតផងដែរ។

បើតាមសេចក្តីប្រកាស «សន្និបាតប្រចាំឆ្នាំ២០១៨»នេះនឹងប្រព្រឹត្តទៅរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។ អំឡុងសន្និបាតនេះ ក្រសួងការបរទេស នឹងពិនិត្យឡើងវិញ ពីសកម្មភាពនិងការប្រឈមនានា ក្នុងឆ្នាំ២០១៧ព្រមទាំងកំណត់ទិសដៅការទូត ឆ្នាំ២០១៨។

វាគ្មិនសំខាន់ៗ ពីក្រសួងនានា នឹងត្រូវបានអញ្ជើញមក ធ្វើបទបង្ហាញដែលនឹង លើកកម្ពស់ចំណេះដឹងប្រតិបត្តិ ពង្រីកកម្រិតវិភាគ និងការយល់ដឹងច្បាស់លាស់ ដល់អ្នកការទូតកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកប ដោយប្រសិទ្ធិភាព និងការពាររាជរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ។

សេចក្តីជូនដំណឹង ក្រសួងការបរទេស បានឲ្យដឹងបន្តថា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសុន្ទរកថា បិទកម្មវិធីសន្និបាត ដ៏សំខាន់នេះ ផងដែរ៕

ដកស្រង់ពី៖ Fresh News