Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទូចឲ្យអាជ្ញាធរជួយទប់ស្កាត់ ការបន្លំផលិតផលក្លែងក្លាយ និងជួយរកទីផ្សារនាំចេញទៅកាន់ក្រៅបានឲ្យច្រើន

  • បោះពុម្ព

(កោះកុង)៖ លោក ស៊ុត ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយរ ដ្ឋបាលខេត្តកោះកុង បានបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងចងក្រងអត្តសញ្ញាណ ផលិតផលសក្តានុពលកម្ពុជា នាំទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមលោក អ៊ុក សារិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងរួមនឹងស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងពាណិជ្ជក រលក់ដូរផលិតក្នុងស្រុកផងដែរ។

ការបើកសិក្ខាសាលានេះ លោក ស៊ុត ដារ៉ា បានលើកឡើងថា ការផ្សព្វផ្សាយតាមរយៈសិក្ខាសាលាថ្ងៃនេះ បញ្ជាក់ពីការឆ្លុះបញ្ចាំង ពីផលិតផលសក្តានុពលកម្ពុជា ដែលមានម៉ាក ឬយីហោ(BRAND) រួចហើយ នឹងអាចបង្កើតម៉ាក(BRAND) បានឬមិនទាន់មានសមត្ថភាពបង្តើតម៉ាក ដែលផលិតផលសក្តានុពលទាំងនេះ ប្រឈមការប្រកួតប្រជែងជាមួយ ផលិតផល នាំចូលពីបរទេសនឹងពិបាកក្នុងនាំចេញ ទៅទីផ្សារអន្តរជាតិដូចជា៖ កូរ៉េ ជប៉ុន និងថៃ។ល។

ព្រោះកត្តានេះ ជាឧបសគ្គមួយ ចំពោះផលិតកម្មក្នុងស្រុក លើការចូលរួមប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម។ លោក ស៊ិត ដារ៉ា បានបន្តថា ទាក់ទងការនាំចេញនេះដែរ ក្រសួងបានបើកទីផ្សារចិន ដោយបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅតាំងបង្ហាញនៅ មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ទីតាំង មានដូចជា៖ ទីក្រុងប៉េកាំង, ទីក្រុងក្វាងចូវ ខេត្តក្វាងទុង, ទីក្រុងហាយនីង ខេត្តស៊ីជាំង, ម៉ាកាវ, ទីក្រុងស៊ីអាន ខេត្តអានស៊ី និងប្រទេសផ្សេងៗទៀតរួមមាន៖ វៀតណាម ថៃ ជាដើម។

លោកបានបញ្ជាក់ថា «ចំពោះបញ្ហាប្រឈម ក្រសួងពាណិជ្ជកម្មដែល ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម បានដាក់ចេញនូវយុទ្ធសាស្រ្ តជាក់លាក់មួយចំនួន ដើម្បីជួយផលិករពាណិជ្ជកម្ម មានលទ្ធភាពឲ្យទំនិញ និងសេវាកម្មរបស់កម្ពុជា អាចប្រកួតប្រជែងលើទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការជួយគាំទ្រលើកទឹកចិត្តលើកទឹកចិត្ត និងជំរុញគ្រប់សកម្មភាពពីក្រសួង ឬស្ថាប័នជំនាញនីមួយៗ ដើម្បីប្រមូលផ្តុំចងក្រង អត្តសញ្ញាណផលិតផលគំរូរបស់កម្ពុជា ក្នុងខេត្តកោះកុងមានដូចជា៖ បង្គាក្រៀម ផលនេសាទសមុទ្រ កាពិស ស្ករអំពៅ ទឹកឃ្មុំធម្មជាតិ ស្រាចេកថ្មបាំង ទឹកសម្រង ទឹកខ្លឹមចំហុង ទឹកត្រចៀកកាំ ម្រេច ទឹកត្រីកោះកុង ទឹកសុទ្ធ ជំរុញផលិតផលទាំងនេះ ឲ្យក្លាយជាផលិតផលមានម៉ាកយាហោ(Brand)។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ផលិតផលដែលលោកសង្កេតឃើញ មានគុណភាពល្អជាងគេ សម្រាប់ខេត្តកោះកុង គឺផលិតផលទឹកមាត់ត្រចៀកកាំហើយលោកសូមឲ្យពាណិជ្ជករទាំងអស់ ដាក់ស្លាកយាហោឲ្យបានត្រឹមត្រូវ យកតែរបស់សុទ្ធមិនផលិតរបស់ក្លែងក្លាយ នាំឲ្យខូចគុណភាព ហើយវាពិបាកក្នុងការនាំចេញ ឬលក់ដូរទៅថ្ងៃក្រោយ បើផលិតផលយើងល្អ វាងាយស្រួលក្នុងការនាំចេញនិងលក់ដូរ។

ពាណិជ្ជករដែលមកចូលរួមសិក្ខាសិលានេះ បានសម្តែងការត្រេកអរ ចំពោះការលើកឡើងរបស់លោក ស៊ុត ដារ៉ា តែក៏ពួកគាត់ក៏មានការព្រួយបារម្មណ៍ដែរ ខ្លាចចំពោះជនខិលខូច ឬក្រុមហ៊ុន ទៅធ្វើរបស់ក្លែងក្លាយដើម្បីផលប្រយោជន៍របស់ខ្លួន និងសូមឲ្យអាជ្ញាធរជួយទប់ស្កាត់ ព្រមទាំងជួយរកទីផ្សារក្នុងការ នាំផលិតផលឲ្យពួកគាត់ផង៕

 

ដកស្រង់ពី៖Fresh News