បណ្តាញសង្គម

ក្រសួងការពារជាតិ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ហើយលើកទិសដៅថ្មី សម្រាប់ខែមីនា

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តរបស់ក្រសួងការពារជាតិ សម្រាប់ខែមីនា ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ។ តាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថារយៈពេលពេញ១ខែ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះកងយោធពលខេមរភូមិន្ទ បានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការការពារអធិបតី បូរណភាពទឹកដី។

លោកបានបន្តថា កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិបានបន្ត ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំដើម្បី ត្រួតពិនិត្យគ្រប់គ្រង សភាពការណ៍និងភូមិសាស្រ្តទទួលខុសត្រូវ ព្រមទាំងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក៏បានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដែលកើឡើង ដោយសន្តិវិធី។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, អំឡុងខែកុម្ភៈកន្លងទៅនេះកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក៏បានសហការចូលរួមសកម្មភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសគ្រប់ប្រទេស ភាពអនាធិបតេយ្យនានា ក៏ដូចជាការអនុវត្តបទបញ្ជា អនុសាសន៍របស់រាជរដ្ឋាភិបាលយ៉ាងតឹងរឹងផងដែរ៕

 

ដកស្រង់ពី៖ Fresh News