Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា និងកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយប្រកាសអន្ដរ ក្រសួងរវាងក្រសួងមហាផ្ទៃនិងក្រសួងការងារ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើ ប័ណ្ណការងារនិងសៀវភៅការងារ ជនបរទេស។

កិច្ចប្រជុំផ្សព្វផ្សាយដែលធ្វើនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

កិច្ចប្រជុំនេះក៏មានការចូលរួមពីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ដនានាជាច្រើនរូបទៀតផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះដើម្បីរំលឹកផ្ទាល់ ដល់ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូនិងក្លឹបកំសាន្ដនានាដើម្បីជំរុញពលករបរទេសមកធ្វើប័ណ្ណ និងសៀវភៅការងារតាមច្បាប់ជាធរមាន។

ប្រកាសអន្ដរក្រសួងបានបញ្ជាក់ថា ការទទួលយកជនបរទេសធ្វើការងារ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូក្លឹបកំសាន្ដនានា ជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយនៅក្នុងប្រទេសកម្ពុជា ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារនៃប្រទេសកម្ពុជា។គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ក្នុងប្រទេសកម្ពុជាដោយគ្មានប័ណ្ណ និងសៀវភៅការងារដែលចេញឲ្យដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ក្នុងករណីម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ដណាមួយដែលទទួលយកពលករបរទេស ឲ្យធ្វើការងារឬពលករដែលធ្វើការឬប្រកបមុខរបរណាមួយ ដោយគ្មានប័ណ្ណ និងសៀវភៅការងារត្រូវធ្វើការផាកពិន័យប្រាក់ និងផ្តន្ទាទោសតាមទោសជំពូកទី១៦នៃច្បាប់ស្ដីពីការងារ និងផ្ដន្ទាទោសតាមទោសប្បញ្ញត្តិជំពូកទី៥ និងការបណ្ដេញចេញ តាមជំពូកទី៦នៃច្បាប់ស្ដីពីអន្ដោប្រវេសន៍៕

ដកស្រង់ពី៖Fresh News