Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេញ១ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាតំបន់ទេសចរណ៍នានា ក្នុងខេត្តកំពង់ធំ ភ្ញៀវជាតិមានជិត៣ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ៣៥៦១នាក់

  • បោះពុម្ព

(កំពង់ធំ)៖ រយៈពេលពេញ មួយខែកុម្ភៈ ឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរ បានចូលទស្សនានៅ តាមតំបន់ ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រនានា នៅក្នុងខេត្តកំពង់ធំ មានជិត៣ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរ ជាតិមានចំនួន៣៥៦១នាក់ មានការកើនឡើង៣៧.៩៥%បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុនក្នុងនោះ ភ្ញៀវទេសចរ អន្តរជាតិកើនឡើង៣៨.៦១%។

នេះបើយោងតាម របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ធំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ។

បើតាមរបាយការណ៍បានបង្ហាញថា៖ * រមណីយដ្ឋានប្រាសាទគុកនគរមានចំនួន ២៤៩នាក់ ក្នុងនោះភ្ញៀវទេសចអន្តរជាតិមានចំនួន១១២នាក់ * រមណីយដ្ឋានភ្នំសន្ទុកមានចំនួន៤៤៩៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ២៣៦នាក់ * រមណីយដ្ឋានស្ទឹងជីនិតមានចំនួន១១៤៤នាក់ * រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានចំនួន១៨១៥៧ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ៣២១៣ * រមណីយដ្ឋានបឹងសំរឹទ្ធិមានចំនួន៤០៥នាក់៕

ដកស្រង់ពី៖Fresh News