Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»

  • បោះពុម្ព

(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងសមាគមន៍នារីខេត្តជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា ស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការ លើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិដែលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច មានកំណើនខ្ពស់។ 

ក្របខណ្ឌគោលនយោបាយជាតិគាំពារ សង្គមឆ្នាំ២០១៦-២០២៥ គឺជាផែនទីមគ្គុទេស សម្រាប់កែទម្រង់ការអភិវឌ្ឍន៍ ប្រព័ន្ធការគាំពារសង្គម ដើម្បីរក្សាឲ្យបាននូវ សន្តិសុខ ប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខមាលភាព សមធម៌ សាមគ្គីភាព នៃសុខដុមរម្យនានៅក្នុងសង្គម ជាតិទាំងមូល។

បើតាមលោក ឃឹម ប៊ុនសុង អ្វីដែលត្រូវចាប់ផ្តើមមុនគេក្នុងក្របខណ្ឌគោលនយោបាយនេះ គឺការដាក់ចេញ ជាសាច់ប្រាក់សម្រាប់ជួយស្រ្តីមានផ្ទៃពោះ ដើម្បីយកទៅប្រើប្រាស់ ក្នុងការថែទាំសុខភាពមុន និងក្រោយសម្រាលកូនឲ្យស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានធ្វើការកោតសសើរ ដល់មន្ទីរកិច្ចការនារីខេត្ត អង្គភាពពាក់ព័ន្ធនានា ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនារីរបស់ស្រ្តី និងសូមបន្តគាំទ្រ និងប្រែក្លាយ ខ្លឹមសារនៃប្រធានបទ ស្រ្តីរួមគ្នាថែរក្សាសន្តិសុខ ដើម្បីអភិវឌ្ឍន៍ជាតិ ដើម្បីឲ្យទៅជាសមត្ថភាពជាក់ស្តែង ដើម្បីកម្ពុជាប្រែក្លាយ ជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរម្យនាក្នុងសង្គម និងពង្រីកបាននូវលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍មួយប្រកបដោយចីរភាព៕

 

ដកស្រង់ពី៖ Fresh News