Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងបរិស្ថាន រួមសហការជាមួយអង្គការអន្តរជាតិ និងក្រុមហ៊ុនរបស់ជប៉ុន បង្កើនកិច្ចការពារ និងអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់

  • បោះពុម្ព

(ភ្នំពេញ)៖ តំបន់ព្រៃឡង់ ត្រូវបានអះអាងថាជាតំបន់មានគម្របព្រៃឈើនៅសេសសល់ធំជាងគេក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

បើទោះបីមានកិច្ចខិតខំការពារយ៉ាងណា ព្រៃឈើនៅតំបន់ព្រៃឡង់ត្រូវ បានរាយការណ៍ថានៅតែរងការកាប់បំផ្លាញ ពីក្រុមប្រជាពលរដ្ឋយកទៅលក់ឲ្យឈ្មួញ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារ ព្រៃឈើនៅតំបន់ព្រៃឡង់ក្រសួងបរិស្ថាន សង្គមស៊ីវិលនិងវិស័យឯកជនបានចុះហត្ថលេខា ត្រីភាគីលើកិច្ចព្រមព្រៀង គម្រោងការអភិរក្សព្រៃឈើតំបន់ព្រៃឡង់ ក្នុងគោលបំណងរួមគ្នាការពារ និងអភិរក្សព្រៃឈើតំបន់ព្រៃឡង់។

ពិធីចុះហត្ថលេខារួមគ្នារវាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ(CI) និងក្រុមហ៊ុន MITSUI Co.,LTD របស់ប្រទេសជប៉ុននៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីនោះថា អ្វីដែលបានខិតខំប្រឹងប្រែងធ្វើអស់រយៈពេល៨ឆ្នាំមកហើយនោះ បានលេចចេញ ជាផ្លែផ្កានៅថ្ងៃនេះ ។

គោលបំណងនៃកិច្ចសហប្រតិបត្តិនេះ គឺរួមគ្នា ថែរក្សាការពារធនធានព្រៃឈើ និងអភិរក្សធនធានធម្មជាតិ និងគុណភាពបរិស្ថានយូរអង្វែង។

ជាពិសេសកិច្ចព្រមព្រៀងនេះ បានរួមចំណែកក្នុងការពង្រឹង ការអនុវត្តច្បាប់ ការអភិវឌ្ឍន៍សហគមន៍ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់បានគង់វង្សផងដែរ។

លោក អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណដល់ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមសហការ និងគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែង ក្នុងការបំពេញភារកិច្ ចស្នូលរបស់ក្រសួងបរិស្ថាន ក្នុងបុព្វហេតុគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ហើយគុណតម្លៃដ៏មហាសាល នៃបរិស្ថានយើង មិនមែនសម្រាប់ តែកម្ពុជា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់លើសកលលោក។

តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមានផ្ទៃដីព្រៃឡង់សរុប ៤៣១.៦៨៣ ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន ១២០.០០០ហិកតា ត្រូវបានដាក់ក្នុងគម្រោងអភិរក្សនេះក្នុងជំហានទី១ និងជំហានទី២គ្របដណ្តប់តំបន់ព្រៃឡង់ទាំងមូល។

ក្រសួងបរិស្ថានបានចាត់ទុក សមិទ្ធផលនៃកិច្ចព្រមព្រៀងនេះថា ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាn ចិត្តរបស់កម្ពុជាក្នុង ការឆ្លើយតបទៅនឹងក ម្មវិធីរបស់រាជរដ្ឋាភិបាលដែលបាន ប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថ្ងៃទី២២ ខែសីហា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែង បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងជាយុទ្ឋសាស្រ្ត និង ចក្ខុវិស័យធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាគាំពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។

ដោយឡែកក្នុងក្របខណ្ឌអន្តរជាតិវិញ សកម្មភាពនេះជាទំនួលខុសត្រូវ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានចែងក្នុងកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ក្នុងនាមកម្ពុជាជាសមាជិក នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)៕

ដកស្រង់ពី៖ Fresh News