Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ​ជាមួយ៣៣កម្មវិធីធំៗ ប្លែកជាងឆ្នាំមុនៗ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងប្រធានគណៈកម្មការរៀប ចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានថ្លែងថា នេះជាលើកទី៦ហើយ ដែលសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយក្នុងឆ្នាំនេះ គឺយើងប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។

លោកថ្លែងក្នុងសន្និសីទកាសែត ស្តីពីការរៀបចំ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» នៅថ្ងៃទី០៦ ខែមីនានេះថា ព្រឹត្តិការណ៍នេះ នឹងលើកយកនូវកេរ្តិ៍តំ ណែលអរិយធម៌វប្បធម៌ ទំនៀមទំលាប់និង ស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានរំលេចឡើងជាផ្ទាំងទស្សនីយ៍ភាពវប្បធម៌ជាច្រើន រហូតដល់ទៅ៣៣កម្មវិធីធំៗ ក៏ដូចជាការលេងល្បែងប្រជាប្រិយ៍ របាំបុរាណប្រពៃណី និងប្រជាប្រិយការបង្ហា ពពីជីវភាពរស់នៅ របស់ប្រជាជនខ្មែរ និងទស្សនីយ៍ភាពសិល្បៈ ជាច្រើនទម្រង់ទៀត ដែលសម្តែងដោយយុវជន សិល្បករនិងសិល្បការិនីខ្មែរ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសាឆ្នាំ២០១៨ខាងមុខនេះ។

លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គឺបាននាំមកនូវចំណូលសម្រាប់ បំពេញដល់សេដ្ឋកិច្ចជាតិ និងបាននាំភ្ញៀវទេសចរ ដូចនេះសង្ឃឹមថា អង្គរសង្ក្រាននៅឆ្នាំនេះ នឹងមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្ដកាន់តែច្រើនបន្ថែមទៀត ដោយកន្លងមក បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត អាចទាក់ទាញភ្ញៀវទេសចរ និងធ្វើឲ្យចំណូលសេដ្ឋកិច្ចជាតិ បានកើនឡើងជារៀងរាល់ឆ្នាំ។

ពោលគឺ ចំនួនភ្ញៀវទេសចរ ១៧៩,១៥៤នាក់ នៅក្នុងឆ្នាំ២០១៣ រហូតដល់១,៦លាននាក់ ក្នុងឆ្នាំ២០១៧ និងចំណូលសេដ្ឋកិច្ចចូល ក្នុងខេត្តសៀមរាម បានកើនឡើងប្រមាណជិត ១០០លានដុល្លារ»។

ទន្ទឹមនឹងនោះ លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមការងារនិងប្រតិបត្តិ នៃ ព្រឹត្តិការណ៍អង្គរសង្រ្គាន្តបានថ្លែងថា «ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨នេះ មាន៣៣កម្មវិធីធំ ដោយក្នុងនោះមាន១៥កម្មវិធីថ្មី បន្ថែមពីឆ្នាំមុនពិសេសយើងនឹងដាក់បង្ហាញ មុខហនុមានយក្ស ដើម្បីលើកស្ទួយល្ខោនខោល និងមានការតាំងបង្ហាញនូវយុទ្ធនាការ ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ ដែលនឹងផ្ដល់នូវភាពសប្បាយរីករាយ ប្លែកអារម្មណ៍ពីមួយឆ្នាំ ទៅមួយឆ្នាំជូនដល់ ប្រជាពលរដ្ឋខ្មែរយើងពិសេស គឺទាក់ទាញភ្ញៀវទេសជាតិ-អន្ដរជាតិ កាន់តែច្រើនជាងឆ្នាំមុនៗបន្ថែមទៀត» ។

ព្រមជាមួយគ្នានេះ លោកហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមក្នុងព្រឹត្ដិការណ៍ អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៨នេះ ឲ្យបានច្រើនកុះករ ដើម្បីទទួលបានភាពសប្បាយរីករាយរួមគ្នា ក្នុងការស្វាគមន៍ពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងពេលខាងមុខនេះ ៕

 

ដកស្រង់ពី៖ Fresh News