Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ះពាល់សុខភាព! កាំកុងត្រូលខេត្តកំពង់ចាម រកឃើញគុយទាវសរសៃរធំ​១៥គីឡូក្រាម មានសារធាតុគីមីហាមឃាត់ (Borax) ដាក់លក់នៅ​ផ្សារបឹងកុកព្រៃទទឹង ស្រុកព្រៃឈរ

  • បោះពុម្ព

(កំពង់ចាម)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តកំពង់ចាម សហការជាមួយ មន្ចីរពាណិជ្ជកម្ម បានចុះពិនិត្យទំនិញនៅក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ដោយបានរក ឃើញគុយទាវ សរសៃតូច និងសរសៃធំ មានសារធាតុគីមីហាមឃាត់ (Borax) ចំនួន១៥គីឡូក្រាម ហើយដកហូតយកមក រក្សាទុកនៅសាខា ដើម្បីចាត់ការបន្តទៀត។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុង ត្រូលខេត្តកំពង់ចាម បានប្រកាសថា លោកនឹងចាត់វិធាន ការទៅតាមច្បាប់ ចំពោះអ្នកដែលរឹងរូសលក់ ទំនិញហួសសុពលភាព ឬលាយសារធាតុគីមី នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពរបស់អ្នកប្រើប្រាស់។

ដើម្បីចួលរួមថែរក្សា សុខភាពប្រជាពលរដ្ឋលោក ស៊ាន ស៊ីណាត តែងបានដឹកនាំមន្ត្រីរបស់លោក ចុះត្រួតពិនិត្យទប់ស្កាត់ទំនិញ ទាំងនៅតាមច្រកព្រំដែន និងទំនិញដាក់តាំងលក់ក្នុងផ្ទះ និងតាមទីផ្សារ។ បើទោះបីសកម្មភាពទប់ស្កាត់ និងចុះត្រួតពិនិត្យមានសកម្ម ភាពសកម្មយ៉ាងណាក្តី តែទំនិញដែលហួស សុពលភាពប្រើប្រាស់ នៅតែបានរកឃើញនៅតាមផ្ទះ និងតាមទីផ្សារ។

ដើម្បីលើកកម្ពស់ និងការពារសុខភាព របស់ប្រជាពលរដ្ឋ លោកប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ចាមថ្មីរូបនេះ បានព្រមានថា លោកចាត់ការទៅតាមច្បាប់ ចំពោះអ្នកលក់ទាំងឡាយ ដែលបន្តរឹងរូសលក់ ទំនិញហួសសុពលភាព និងទំនិញលាយសារធាតុគីមី។

បើតាមច្បាប់កាំកុងត្រូល បានចែងថា ជនដែលលក់ ទំនិញហួសសុពលភាព និងលាយសារធាតុគីមីនាំឲ្យ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ គឺត្រូវប្រឈមការជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ដល់១០លានរៀល៕

ដកស្រង់ពី៖  Fresh News